គេចហើយនៅតែជួប! ម្ចាស់ផលិតកម្ម Sastra Film ឆ្លងជំងឺកូវីដ

(ភ្នំពេញ) ៖ ពិតណាស់ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ ផលិតកម្ម Sastra Film ស្ទើរគ្រប់ៗគ្នាហើយ ព្រោះ មួយរយៈចុងក្រោយនេះ ខ្សែភាពយន្ត ចេញពីផលិតកម្មនេះ ទទួលការគាំទ្រគ្រប់ៗរឿង តែម្តង ជាមួយគ្នានេះ ក៏ទទួលការ កោតសរសើរជាខ្លាំង ដោយសារគុណភាពរូបភាព សាច់រឿង និងចំណងជើង ដែលបង្ហាញភាពទាក់ទាញខ្លាំង ខុសពីខ្សែភាពយន្ត ខ្មែរពីមុនៗ។

លើសពីនេះទៅទៀត រឹតតែចាប់អារម្មណ៍ខ្លាំង ព្រោះម្ចាស់ផលិតកម្មដែលកំពុងមានទីផ្សារមួយនេះ ជាមនុស្សស្រី គឺអ្នកស្រី ប៊ុន ចាន់និមល ដែលត្រូវបាន សង្គមឲ្យតម្លៃជាខ្លាំង ជាមនុស្សស្រីមែនពិត តែរាល់កិច្ចការងារ ស្នាដៃរបស់អ្នកស្រីមួយៗគឺ សុទ្ធតែល្បីទាំងអស់។

ផ្ទុយទៅវិញ ទើបតែឆ្លងថ្ងៃកំណើតមិនទាន់បានប៉ុន្មានផង ស្រាប់តែ ម្ចាស់ផលិតកម្មរូបនេះ ត្រូវទម្លាយថា ផ្ទុកជំងឺកូវីដ១៩ ដែលបច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅ ព្រឺមៀរសេនធ័រសែនសុខ ដែលអ្នកស្រីអះអាងថា ពេលនេះ ស្ថានភាពជំងឺមានសភាពល្អប្រសើរខ្លាំង៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *