ព័ត៌មានសិល្បៈ និងកម្សាន្ត

Seo Kang Jun បង្ហាញមុខមាត់ថ្មី នៃផលិតផលទឹកក្រូច Coca Cola កូរ៉េ

(កូរ៉េ)៖ ក្នុងនាមជាតំណាងផ្សព្វផ្សាយផលិតផលផ្តាច់មុខ នាយ Seo Kang Jun បានបង្ហាញមុខមាត់ថ្មីនៃផលិតផលទឹកក្រូច Coca Cola ប្រចាំប្រទេសកូរ៉េខាងត្បូង ក្នុងឈុតពាណិជ្ជកម្ម កាលពីពេលថ្មីៗ បើយោងតាមប្រភពព័ត៌មានបរទេសនានា បានចុះផ្សាយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នេះ។

អ្នករៀបចំតំណាងផ្សព្វផ្សាយផលិតផលផ្តាច់មុខ និងរៀបចំកម្មវិធី តាំងលក់នូវសម្មិទ្ធផលថ្មីរបស់ក្រុមហ៊ុន Coca Cola កូរ៉េ បានជ្រើសរើស តារារូបនេះ ឱ្យថតស្ពតពាណិជ្ជកម្មរបស់ខ្លួន បានព្រលយសម្តីថា៖ “ តារាសម្តែងភាពយន្ត និងបង្ហាញម៉ូដ Seo Kang Jun ត្រូវបានជ្រើសរើស សម្រាប់យុទ្ធនាការនេះ ដូច្នេះសង្ឃឹមថា វាជាការទាក់ទាញរបស់យុវវ័យ និងពិសេសប្រិយមិត្តស្ត្រី វ័យចន្លោះពី ១០ឆ្នាំ ទៅ ២០ឆ្នាំ និងរហូតដល់ ៣០ឆ្នាំ ឱ្យងាកមកចាប់អារម្មណ៍ និងគាំទ្រលើសម្មិទ្ធផលថ្មីរបស់ក្រុមហ៊ុន Coca Cola យើង។ ព្រោះយើងជឿជាក់ លើភាពស្រស់សង្ហាររបស់គាត់ ”៕

តើប្រិយមិត្តគិតថា នាយ Seo Kang Jun គឺជាជម្រើសដ៏ត្រឹមត្រូវរបស់ ក្រុមហ៊ុន Coca Cola កូរ៉េ ឬទេ?

seo-kang-jun_1461044321_af_org seo-kang-jun_1461045032_A201604190379_1_99_20160419134506 seo-kang-jun_1461045035_image(3)

មតិយោបល់