ដូចអ្វីដែលយើងបានដឹងស្រាប់មកហើយថា តារាសម្តែងនាង Leah Messer បានកុហកលើប្តីដើមរបស់នាង Corey Simms កាលពីសប្តាហ៍មុនថាពួកគេបានរៀបការនោះ។ប៉ុន្តែឥឡូវប្រភពព័ត៌មានបានចង្អុលបង្ហាញឲ្យដឹងថា អ្វីដែល Leah Messer បាននិយាយនោះគឺគ្រាន់តែជាទំនាក់ទំនងកុហកមួយតែប៉ុណ្ណោះ។
ប្រភពព័ត៌មានជិតស្និទ្ធនិង Leah Messer បានប្រាប់ដល់ Wet Paint ឲ្យដឹងថា នាងកំពុងស្ថិតនៅក្នុងមន្ទិលសង្ស័យ ដោយកំពុងមានទំនាក់ទំនងជាមួយនរណាម្នាក់ផ្សេងទៀតដូច្នោះហើយនាងតែងតែចូលទៅលេងក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយទទួលបានសារពីស្រី ផ្សេងជាញឹកញយ។
នេះគឺជារឿងមួយដែលផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរសម្រាប់អ្នកទាំងពីរ ដោយមិនបានបង្ហាញអ្វីជាភស្តុតាំងនៅលើកាម៉េរ៉ានោះ។រំឭកកាលពីមុនប្រភពព័ត៌មានបានឲ្យដឹងថា តារាស្រីរូបនេះព្យាយាមធ្វើការជាមួយនឹង Corey Simms ប៉ុន្តែផ្ទុយមកវិញគាត់មិនចង់ជួបនាងទាំងពាក់កណ្តាលផ្លូវយ៉ាងនេះទេ។
តែទោះជាយ៉ាងណាមិនទាន់មានប្រភពមួយណាដែលបង្ហាញឲ្យជាក់ថា អ្នកទាំងពីរពិតជាលែងលះគ្នាឬយ៉ាងណា ឲ្យប្រាកដនៅឡើយនោះទេ៕
មតិយោបល់