ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉េងប៉ោងចេញពីបន្ទប់សង្គ្រោះបន្ទាន់

ភ្នំពេញៈ មុននេះបន្តិចមានការបញ្ជាក់ថា តារាកំប្លែងអ្នកនាងប៉េងប៉ោង ត្រូវបានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ បន្ទាប់ពីអ្នកនាងឡើងឈាមដល់កម្រិត២០ ហើយមានអាការៈផ្ដាសាយធំរហូតមានសភាពស្ទះដង្ហើម។ យ៉ាងណាមិញអ្នកនាងនៅតែបន្តដាក់អុកស៊ីហ្សែននៅឡើយទេ បើទោះជាអាការៈនៅមិនទាន់ធូរស្បើយ។

លោក ឱម ពីណែល ស្វាមីអ្នកនាងប៉េងប៉ោង បានថ្លែងប្រាប់ថា ភរិយារបស់លោកកំពុងបញ្ជូនទៅសម្រាកនៅអគារ”ក” ក្នុងបន្ទប់២០៤ បន្ទាប់ពីបានសង្គ្រោះបន្ទាន់អស់ប៉ុន្មានម៉ោង។ លោកថាអ្នកនាងផ្ដាសាយធំប្រមាណច្រើនថ្ងៃមកហើយ ដោយបានលេបថ្នាំជាប្រចាំ។ លោកថាសភាពរបស់ភរិយា គឺដកដង្ហើមលែងរួច ស្ទះៗ និងឡើងស្លេះ ទើបបណ្ដាលឲ្យលោកត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់មែតទាំងយប់។

លោកថាមកទល់ពេលនេះ អ្នកនាងប៉េងប៉ោង បានធ្លាក់សម្ពាធឈាមបន្តិចវិញហើយ ហើយក៏ដំណើរការដកដង្ហើមក៏បានគ្រាន់បើជាងមុនផងដែរ ប៉ុន្តែមកពីស្ថានភាពនៅមិនល្អទាំងស្រុង ទើបនៅបន្តដាក់អុកស៊ីហ្សែននៅឡើយ៕

photo_2016-10-23_19-42-22photo_2016-10-23_19-42-26photo_2016-10-23_19-42-28photo_2016-10-23_19-42-30photo_2016-10-23_19-42-31photo_2016-10-23_19-42-35photo_2016-10-23_19-42-37

មតិយោបល់