ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ខេនឌី បង្អួតវីឡាសែនដុល្លារ ថ្ងៃខួបកូនពៅ

ស្ងាត់ពីការសម្ដែងក៏ពិតមែន ប៉ុន្តែ អ្នកនាង ពេជ្រ ខេនឌី មិនបានដាច់ឆ្ងាយពីអ្នកសិល្បៈនោះទេ ទើបក្នុងពិធីខួប២ឆ្នាំកូនពៅរបស់អ្នកនាង កាលពីថ្ងៃទី១៨ តុលា ឆ្នាំ២០១៩ នៅបុរីអ័រគីដេវីឡា ផ្លូវ២០០៤ មានការចូលរួមយ៉ាងច្រើនកុះករពីអ្នកសិល្បៈ។ អ្នកនាងបានបង្អួតវីឡាធំស្កឹមស្កៃនៅក្នុងបុរីនោះ ដែលគេដឹងថាមានតម្លៃមិនតិចសែនដុល្លារ។

បណ្ដាភ្ញៀវកិត្តិយសសរសើរមិនដាច់ពីមាត់តែម្ដង នឹងជីវិតខាងក្រៅសិល្បៈរបស់អ្នកនាង ពេជ្រ ខេនឌី ស្របពេលដែលអ្នកនាង មិនសូវអួតអាងអោយគេបានដឹងផង។ ធ្លាប់តែជាអ្នករាំអមតារាចម្រៀងយ៉ាងសាមញ្ញកាលពីច្រើនឆ្នាំមុន អ្នកនាងត្រូវគេដឹងថា មានហាងសាឡនធំផង មានក្រុមហ៊ុនពីរបីក្នុងដៃយ៉ាងជោគជ័យផង ហើយបើក្រឡេកទៅមើលពិធីខួបកូនពៅរបស់នាង ដែលមានឈ្មោះថា យាន ស៊ីងស៊ីង កាលពីយប់ថ្ងៃទី១៨ តុលា នោះវិញ ក៏រៀបចំធំដុំ ដូចចំណាយលុយខាតចោល។ នៅក្នុងថ្ងៃនោះគេឃើញអ្នកនាង បង្អួតវីឡាយ៉ាងធំស្កឹមស្កៃនៅក្នុងបុរីអរគីដេវីឡាផ្លូវ២០០៤។ ពិធីឡើងវីឡា ផ្គួបនឹងខួប២ឆ្នាំកូនប្រុសនោះ អ្នកនាងធ្វើឡើងធំដុំ ដោយក្រៅពីភ្ញៀវកិត្តិយសសុទ្ធតែអ្នកមុខអ្នកការ គឺតារាសិល្បៈក៏ចូលរួមមិនតិច។

សិល្បករដែលបង្ហាញខ្លួននៅក្នុងពិធីអ្នកនាងរួមមាន អ្នកនាង ឈួន សុវណ្ណឆៃ តារាចម្រៀង, លោក ត្រាយ៉ាកូ តារាសម្ដែង, អ្នកនាង កុល ដាវី, លោក សុខ រក្សា, អ្នកនាង លី ច័ន្ទសីហា, អ្នកនាង សឿន ផានផាភួង តារាសម្ដែង, លោក ហេង ពិសិដ្ឋ តារាចម្រៀង និងភរិយា, លោក លាង ឧត្តម តារាសម្ដែង, លោក ម៉ៃ សុគន្ធ, លោក អេឡិច ចាន់ត្រា, អ្នកនាង ឈិន សុធារី, លោក Bong John, អ្នកនាងម៉ីលី និងសិល្បករសិល្បការិនី ជាច្រើនរូបទៀត៕

មតិយោបល់