ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្វើឲ្យ​មានមន្ទិល ព្រោះតែ​វិដេអូ​ឃ្លិ​ប​ប្រុស​ក្មេង​ថើប​ថ្ពាល់ យុ​គ ចិ​នា្ត​

​វីដេអូ​ឃ្លិប​ហុច​ថ្ពាល់​ឲ្យ​ប្រុស​ក្មេង​ថើប ក្នុង​កម្មវិធី ខួបកំណើត​ពិធី​ការិនី​ចាស់វស្សា​របស់​ស្ថានីយ៍ទូរទស្សន៍ ស៊ី​ធីអិន អ្នកនាង យុ​គ ចិន្តា ត្រូវបាន​គេ​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក និង YouTube កំពុងតែ​ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នក ស្នេហា​វិស័យ​សិល្បៈ​មាន​ការងឿងឆ្ងល់ ថា​ប្រុស​ក្មេង​រូបនោះ​ជានរ​ណា​ដែរ​?

​ក្នុង​វិដេអូ​ឃ្លិ​បដែល​មាន​រយៈពេល ២ នាទី និង ៤០ វិនាទី ដោយ​ដើម​ឃ្លា​នៃ​វិដេអូ​ឃ្លិប​ប្រារព្ធ​ពិធី​ខួបកំណើត គេ​ឃើញ​ប្រុស​ក្មេង ម្នាក់​បាន​ឱប​ថើប អ្នកនាង​យុគ ចិន្តា ពីរដង ដែល​ធ្វើឲ្យ បងប្អូន មិត្ត​ភ្តិ និង​សិល្បៈ​ដែល​ចូលរួម​មាន កញ្ញា ថន លក្ខិណា និង​លោក​ប៉ែន ចំ​រុង អ៊ូ​កញ្ចៀ​វ ព្រោះ​តែ​ស្នាម​ថើប​របស់​ប្រុស​ក្មេង​រូបនោះ​។​ជាមួយនឹង​ស្នាម​ថើប ម្តង​ជា​ពីរដង របស់​ប្រុស​ក្មេង ដែល​គេ​មិន​ស្គាល់​ពី​ប្រវត្តិ​នោះ កំពុងតែ​បង្ករ​ឲ្យមាន​មន្ទិល មិន​ដាច់ ថា​ជា​នរណា​ឲ្យ​ប្រាកដ ។​
​បញ្ជាក់​ផង​ដែរ​ថា វីដេអូ​ប្រារព្ធ ពិធី​ខួប កំណើត​នេះ ត្រូវបាន​គេ​លាតត្រដាង ថា​វា​កើត​ឡើង​តាំងពី​ឆ្នាំទៅ ពោល​គឺ​ឆ្នាំ ២០១២ តែ​អ្វី​ដែល​ជា​ចម្ងល់​នោះ គឺ​ប្រុស​ក្មេង​ពាក់​អាវ​ខ្មៅ ម្នាក់​នោះ​ឱបថើប​៕​
974c11be-d92d-4567-ab6f-fd47f5ea4fb6
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់