ម៉ិកស៊ិកៈក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានវង្វេងផ្លូវនៅលើភ្នំមួយនៅប្រទេស ម៉ិកស៊ីក ក្នុងរយៈពេល៤៤ម៉ោងទម្រាំក្រុមជួយសង្គ្រោះរកគេឃើញ។អាកាសធាតុត្រជាក់ខ្លាំង សត្វសាហាវ អាហារហូបចុក សុទ្ធជាបញ្ហាដែលក្មេងម្នាក់នោះត្រូវប្រឈមមុខ ប៉ុន្តែអ្វីៗប្រែក្លាយល្អប្រសើរឡើងវិញដោយសារតែគេមានឆ្កែមួយក្បាលដែលគេទើបបានជួបម្តង ជួយសង្គ្រោះជីវិត។
ក្មេងប្រុស Juan Heriberto Trevino បានប្រាប់ សារព័ត៌មាន Noticieros Televisa ថា គេមានបំណង់ទៅបោះជំរុំនៅរដូវក្តៅ ហើយនៅពេលគេបានដើរបំបែកគ្នាពីក្រុម ក៏បានរអិលជើងធ្នាក់ចូលទៅក្នុងជ្រុះជ្រៅមួយ។
គេបានរងរបួសពេលធ្លាក់ចុះមក ប៉ុន្តែភ្លាមក្រោយមក គេបានគត់សំគាល់ថាមានសត្វឆ្កែមួយក្បាលដែលគេទើបតែបានជួបកាលពី២ទៅ៣ម៉ោងមុន ដែលគេហៅឈ្មោះថា “Max” បានដើរចុះមកតាមរូបគេ។
ដេកនៅក្រោយដើមឈើ និងដៃឱបឆ្កែដើម្បីរក្សាកំដៅខ្លួនពេលខ្យល់ត្រជាក់បក់មកពីភ្នំ ក្មេងប្រុស Juan ទទួលស្គាល់ថាឆ្កែមួយនេះ ពិតជាបានជួយសង្គ្រោះជីវិតរបស់គេ គេដេកឱប និងគងលើសត្វឆ្កែគ្រប់ពេល ។
Juan និយាយថា «ខ្ញុំបានដេកជាមួយសត្វឆ្កែគ្រប់ពេល ហើយវាធ្វើឲ្យខ្ញុំមានសុវត្ថិភាព»។
មិនតែប៉ុណ្ណោះឆ្កែឈ្មោះ Max ក៏បានស្វែងរកថ្លុកទឹក រួចនាំក្មេងប្រុស Juan ទៅរកថ្លុកទឹកនោះ ដូច្នេះពួកគេអាចផឹកទឹកជាមួយគ្នា។ទីបំផុតពួកគេត្រូវបានក្រុមជួយសង្គ្រោះនៅក្នុងតំបន់បានរកឃើញនឹងបញ្ជួនតាមយន្តហោះដោយសុវត្ថិភាព៕
អធិការរងស្រុក លោក Martin Castillo បាននិយាយថា នៅកន្លែងនោះនាយស្រួលធ្វើឲ្យវង្វេងណាស់ ចំណែកអាកាសធាតុត្រជាក់ខ្លាំងណាស់នៅពេលយប់ ប៉ុន្តែក្មេងប្រុសម្នាក់នេះពិតជាសំណាងខ្លាំងណាស់ដែលមានឆ្កែមួយក្បាលនោះជួយ៕


មតិយោបល់