តួកគីៈ អាជ្ញាធរតួកគីបានចេញដីកាឃុំខ្លួន អ្នកកាសែតចំនួន ៤២ នាក់ ក្នុងការស៊ើបអង្កេតរដ្ឋប្រហារ យោធាមួយ បន្ទាប់ពីត្រូវបានបរាជ័យកាលពីប៉ុន្មានសប្តាហ៍មុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីការចាប់ខ្លួន លោក Halis Hanci ជាជំនួយការ និងលោក Mohammet Sait Gulen ជាក្មួយប្រុស របស់លោក Fethullah Gulen។
គួរបញ្ជាក់ដែរថា រដ្ឋាលភិបាលតួកគី បានចោទប្រកាន់លោក Gulen ថា នៅពីក្រោយការប៉ុនប៉ុង ធ្វើរដ្ឋប្រហារបរាជ័យ កាលពីថ្ងៃទី ១៥ ខែកក្កដា នឹងបានទាមទារធ្វើបត្យាប័នលោក Gulen ពីសហរដ្ឋអាមេរិកផងដែរ៕
មតិយោបល់