អង់គ្លេសៈសេដ្ឋីម្នាក់រស់នៅក្នុងសង្កាត់ Wandsworth ប្រទេសអង់គ្លេសបានប្តឹង អ្នកជិតខាង ដោយសារតែចំហាយហិរភាយចេញពីម្ហូបអាហារឈួលខ្លាំងពេក ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងរំខាន់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារនាង។
នាង Joanna Louise Cridlin កំពុងតែប្តឹងទារសំណង ខណៈដែលនាងបានអះអាងថា ចំហាយម្ទេសហិរខ្លាំង បានភាយចេញពីផ្ទះល្វែងអ្នកជិតខាងពេលធ្វើម្ហូបម្តងៗហើយក្នុងមួយថ្ងៃដល់ឈួលទៅ៨ម៉ោង។
នាងនិយាយថាអ្នកជិតខាងរបស់នាងបានធ្វើឲ្យប៉ះពាល់ដោយសារតែអាហារមានរសជាតិហិរ(ផ្សែងពុល ភាយចេញតាមបំពង់ខ្យល់)។ពេលនេះនាងបានប្តឹងទៅតុលាអង់គ្លេសដើម្បីបង្ខំឲ្យម្ចាស់ផ្ទះនៅជិតខាងនោះចាត់វិធានការ និងសងជំងឺចិត្ត។
សូមបញ្ជាក់ថា នាង Cridlin បានលើកឡើងនៅក្នុងពាក្យបណ្តឹងថា ខ្លួនបានរស់នៅក្នុងផ្ទះតម្លៃរាប់លាននេះ៤០ឆ្នាំមកហើយ ប៉ុន្តែរយៈពេល៣ឆ្នាំចុងក្រោយនាងមានការរំខានយ៉ាងខ្លាំងដោយសារអ្នកទើបមកនៅថ្មី បានធ្វើម្ហូបប្រើម្ទឹសច្រើនពេក៕
មតិយោបល់