ក្នុងពិធីជប់លៀងបិទភាពយន្តនៅប៉ុស្តិ៍លេខ៥ កាលពីរាត្រីថ្ងៃទី ១៤ ខែ ធ្នូ គេឃើញសិល្បករ និង សិល្បការិនីជាច្រើនចូលរួម។ ភាពយន្តនេះត្រូវបានប្រកាសថារឿង”បុប្ផាស្រុកស្រែ” ចាក់ផ្សាយជាបណ្ដើរៗហើយ ខណៈដែលរឿង”អន្ទាក់ស្នេហ៍” នឹងផ្សាយបន្តបន្ទាប់។
ការបិទបញ្ចប់ការថតខ្សែរភាពយន្តរឿង “បុប្ផាស្រុកស្រែ” និង រឿង”អន្ទាក់ស្នេហ៍” នេះគឺបន្ទាប់ពីផលិតករចំណាយពេលចេញថតជាង៣ខែក្នុងមួយរឿងៗ ហើយ បញ្ចប់ដោយជោគជ័យ បើទោះជាពេលថតមានរំខានដោយភ្លៀង។
លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីរបស់ទូរទស្សន៍ប៉ុស្ត៍លេខ៥បានបញ្ចាក់ថា « ខ្សែរភាពយន្តទាំងពីរនេះគឺចំណាយពេលថត ពី៣ទៅ៣ខែកន្លះ។ ក្នុងនោះផងដែរ រឿង បុប្ផាស្រុកស្រែ ដែលកំពុងចាក់បញ្ចាំងបានពាក់កណ្ដាលរួចមកហើយក្នុង TV5 មានចំនួន៣៤ ភាគ និង រឿង អន្ទាក់ស្នេហ៍ មានសរុបចំនួន ៣៨ ភាគ នឹងធ្វើការចាក់បញ្ចាំង បន្ទាប់ពីរឿង បុប្ផាស្រុកស្រែ បញ្ចប់ នាពេលខាងមុចនេះ រៀងរាល់ថ្ងៃ ចន្ទ-ពុធ វេលាម៉ោង ៧ យប់…»។
គួរបញ្ជាក់ផងដែរថាខ្សែរភាពយន្តភាគថ្មីដែលត្រៀមនឹងចាក់បញ្ចាំងគឺរឿង អន្ទាក់ស្នេហ៍ ដែលមានតួអង្គឯកសំខាន់ ដូចជា កញ្ញា ឌួង ម៉ានិច្ច និង លោក មង្គល ហាក់សម្បូរទៅដោយគ្រប់រសជាតិ និងមានភាពទាក់ទាញជាខ្លាំង។
ខាងក្រោមនេះជារូបភាពសិល្បករ ដែលបានចូលរួមក្នុងពិធីជប់លៀងបិទបញ្ចប់រឿង៖
មតិយោបល់