ព័ត៌មានសិល្បៈ និងកម្សាន្ត

MV គ្មានសិទ្ធិ របស់ សាន ផានិត​ ផ្ទុះខ្លាំង​

ភ្នំពេញៈ នៅទីបំផុត MV ថ្មីមួយទៀតរបស់សាន ផានិត ដែលជា បទ Original Song បានចេញជាផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០១៦ នេះ ។​

បទ «គ្មានសិទ្ធិ» ជាបទ Original Song ទី​២ បន្ទាប់ពីបទ «ផ្កាយព្រះអង្គារ» ដែលបានចេញ​កាលពី សប្តាហ៍មុននេះ ដោយ​ទទួលបានការគាំទ្រ​យ៉ាង​ច្រើន ពីសំណាក់​អ្នកនិយមសិល្បៈតន្ត្រីខ្មែរ ។​
ដោយឡែកបទ «គ្មានសិទ្ធិ» នេះវិញ ទើបតែចេញបានមួយចម្អិនកំពឹស ក៏ផ្ទុះ ដោយទទួលបានការចាប់អារម្មណ៍ សរសើរថា ពិរោះ ជាមួយនឹង​សំនៀងបែបស្អកៗ របស់ សាន ផានិត ។​

លោក មករា ដែលជា​អ្នកដឹកនាំសម្តែងក្នុងបទនេះ បានបញ្ជាក់ថា លោកពិតជាសរសើរ​ដល់ ដេននី ក្វាន់ ដែលធ្លាប់តែសិចស៊ី បែរ​ជា​សម្តែងយ៉ាងល្អ ដោយអាច​បង្ហូរ​ទឹកភ្នែក ក្នុងបទ «គ្មានសិទ្ធិ» ដូច​តារាទឹកភ្នែកមានបទពិសោធន៍ រាប់ឆ្នាំ។​
ម្យ៉ាងវិញទៀត រំពឹងថា បទមួយនេះ នឹងផ្ទុះ កាន់តែខ្លាំង​ជាងនេះ ក្រោយចេញជាផ្លូវការនោះ ៕​
san-phanith
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://www.youtube.com/watch?v=KT6Xj9TOUIo&feature=youtu.be

មតិយោបល់