ពោធិ៍សាត់: ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញចុះអនុវត្តន៍បណ្ដឹង ដោយចាប់ដាក់ខ្នោះក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ ១៤ឆ្នាំ និងថតរូបភាព អំពីសកម្មភាពដែលខ្លួនបានប្រព្រឹត្ត ថែមទាំងបង្ហោះឃ្លីបវីដេអូចែកចាយឲ្យមត្តិភ័ក្រមើលទៀត ។
ហេតុការណ៍ខាងលើអនុវត្តឡើងនៅវេលាម៉ោង១ និង០៥នាទី រសៀលត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្តកិច្ចបង្ហើបថា យុវជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ រិទ្ធ វ៉ាន់ដា អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំណែកជនរងគ្រោះឈ្មោះ ខ សណ អាយុ ១៣ឆ្នាំបច្ចុប្បន្ន រស់នៅភូមិព្រែកពីរ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ប្រភពបន្តថា ប្រតិបត្តិការខាងលើគឺអនុវត្តបណ្ដឹងរបស់ឈ្មោះ ហម សុខុម ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកពីរ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ករណីរួមភេទជាមួយអនីតិជនក្រោមអាយុ ១៤ឆ្នាំ ក្នុងបណ្ដឹងចោទឈ្មោះ រិទ្ធ វ៉ាន់ដា បានធ្វើសកម្មភាពរួមភេទបានសម្រេចចំនួន ៤ដង ត្រង់ចំណុចក្នុងព្រៃក្បែផ្លូវបត់ចូលភូមិអូរហេង ជនសង្ស័យបានយកទូរស័ព្ទរបស់ខ្លួនថតរូបភាពអំពីសកម្មភាព ទុកមើល ហើយបានឆាតផ្ញើររូបភាពឃ្លីបវីដេអូឲ្យមិត្តភ័ក្រឈ្មោះ ឆយ ភារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃស្មាច់ ឃុំរកាត ស្រុកភ្នំក្រវាញ មើលទៀតផង បន្ទាប់ឃ្លីបវីដេអូនោះបានបែកធ្លាយដល់សិស្សសាលារៀនអនុវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញទៀតផង ។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យ រិទ្ធ វ៉ាន់ដា និងក្មេងស្រីជំទង់ ខ សណ បាននាំយកមកសួរនាំ និងបំពេញសំណុំឯកសារ នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការតាមច្បាប់៕
មតិយោបល់