ព័ត៌មានសិល្បៈ និងកម្សាន្ត

ដែលឃើញ​ កុំកុំ ប៉ះ​លីស៊ីវឡុង​ដែ​រ​អត់ហ្នឹង​ !​ (Video Inside)

កុំកុំ ដែលជា​តារា​ភាពយន្តវាយតប់ដ៏ល្បីល្បាញ​ម្នាក់ក្នុងពិភព​ឧស្សាហកម្មភាពយន្តក្នុងប្រទេសចិន និងជា​មនុស្ស​ម្នាក់ដែល​ទទួលបានភាពល្បីល្បាញ​ក្នុងសម័យ​កាលនេះ​។ ដោយឡែកសម្រាប់ លោក លីស៊ីវឡុង ឬ Bruce Lee ដែល​ជា​តារា​​ល្បីល្បាញ​ក្នុងជំនាន់ ឆ្នាំ ១៩៦០ ដល់ ១៩៧០ និងស្លាប់នៅក្នុងឆ្នាំ ១៩៧៣ ខណៈដែលខ្លួនមាន​អាយុ ៣២ ឆ្នាំ​។​មកដល់នឹងពេលនេះ Bruce Lee គេ​នៅ​មិនដឹងថា​​ស្លាប់ដោយសារមូលហេតុ​អ្វីនោះទេ​។​
តែថ្មីៗនេះដែរ ​វីដេអូឃ្លិប​មួយ ដែលបង្ហាញពី​​សកម្មភាពវាយតប់​រវាង តារាក្បាច់គុន កុំកុំ ​ប្រយុទ្ធ ជាមួយនឹង Bruce Lee ​បាន​ធ្វើ​ឲ្យមនុស្សជុំវិញ​ពិភពលោក​ភ្ញាក់ផ្អើល ។ តែ​ទោះជាយ៉ាងណា​វីដេអូឃ្លិបប្រមាណ​ជា ២ នាទី និង ៥៨ វិនាទីនេះដែរ វា​គ្រាន់តែ​ជា​វីដេអូឃ្លិបដែលបង្កើត​ឡើង​ដោយ បច្ចេកវិទ្យា 3D តែ​ប៉ុណ្ណោះ៕​
2013-10-19_111905
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់