ព័ត៌មានជាតិ

ស្រីណាមិនយំបើយ៉ាងនេះអី! ប្រពន្ធខំឃាត់ ប្ដីខឹងមិនស្ដាប់ បើករថយន្តលឿនដូចហោះ ក្រទ្បាប់ជាច្រើបត្រទ្បប់ ស្លាប់យ៉ាងទាន់ហន់

ព្រះវិហារៈ កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅមុខប្រាសាទចិន ក្នុងភូមិកោះករ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ បើករថយន្តក្រទ្បាប់ បណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់។

ជនរងគ្រោះឈ្មោះ ព្រំ ស ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើករថយន្តម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B-5315 ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏រេចង្កូតក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ចូលប្រឡាយ ទៅបុកដើមអង្កាញ់កៀបជាប់ស្លាប់តែម្តង។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រយ៉ង រង់ដោះស្រាយតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ អំទ្បុងកើតហេតុ ជនរងគ្រោះ មានទំនាស់ជាប្រពន្ធ ហើយក៏បានចេញពីផ្ទះ ទៅខ្ចីរថយន្តមិត្តភក្តិជិះ។ ដោយពេលនោះ ប្រពន្ធក៏ជិះម៉ូតូទៅឃាត់ កុំឲ្យបើករថយន្ត ប៉ុន្តែជនរងគ្រោះ មិនស្ដាប់ នៅតែបើកទាំង ប្រពន្ធជិះម៉ូតូតាមពីក្រោយ៕

មតិយោបល់