ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ាងម៉េចហើយអ្នក Bully? អូនផ្កាយ ប្រកាសដកឈ្មោះ ពីការប្រឡង Miss Grand Cambodia ជាលើកទី២ ព្រោះតែ…

(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនប្រាកដជាស្គាល់ តារាសម្តែងនិងតារាបង្ហាញម៉ូត អូនផ្កាយ ជាក់ជាមិនខាន មិនត្រឹមតែជា តារាសម្តែងម្នាក់នោះទេ រូបនាងក៏ជាតារាបង្ហាញម៉ូតម្នាក់ផងដែរ ដែលបច្ចុប្បន្នមមាញឹក ក្នុងការថតផ្សាយពាណិជ្ជកម្ម និងសម្អាងការ។

តួយ៉ាង ទើបយំស.ស្រាក់លើTikTok រៀបរាប់រឿងរ៉ាវ ខ្លួនត្រូវជួបប្រទះកន្លងមក ពិសេស រាល់ពេលប្រកាសខ្លួន ចូលប្រឡងបវរកញ្ញាម្តងៗ ស្របពេលថ្មីៗនេះ រូបនាងក៏បានដាក់ពាក្យប្រឡងជាលើកទី២ ក្នុងកម្មវិធី Miss Grand Cambodia 2022 សាជាថ្មី ក៏ត្រូវគេរិះគន់ដូចមុន ព្រោះថា ប្រវត្តិខ្លួនមិនល្អ មានស្នាមសាក់ច្រើន ចង់ល្បីទើបចូលប្រឡង ជាដើម។

យ៉ាងណាមិញ មិនទាន់បានប៉ុន្មានផង ស្រាប់តែមុននេះ តារាស្រី អូនផ្កាយ ប្រកាសខ្លួនដកឈ្មោះ ចេញពីការប្រកួត សាជាថ្មីម្តងទៀត ធ្វើឲ្យហ្វេនៗហួសចិត្ត ដោយរូបនាងអះអាងថា ដោយសារតែ បញ្ហាផ្ទាល់ខ្លួនជាចាំបាច់ ដោយរូបនាង បានប្រាប់ឲ្យដឹងថា «ងខ្ញុំឈ្មោះ ហាស់ឌី ជូលីន ហៅផ្កាយ នាងខ្ញុំបានដកពាក្យពីការប្រលង Miss Grand Cambodia ហេីយ ដោយនាងខ្ញុំមានបញ្ហាផ្ទាល់ខ្លួនជាចាំបាត់ នាងខ្ញុំសុំអរគុណ»៕

មតិយោបល់