ព័ត៌មានជាតិ

Update៖ ភ្ញាក់ផ្អើលផ្ទួនៗ ចោរធ្វើសកម្មភាព លួចដឹកអីវ៉ាន់ ក្នុងសួនសត្វសាហ្វារី ត្រូវសន្តិសុខទាន់ ជិះម៉ូតូរត់ធ្លាក់ជង្ហុកបាក់.ស្លាប់ ស្រង់ទ្បើងឃើញគ្រាប់កាំភ្លើង…

ភ្នំពេញ: ជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ និង ១គ្រឿងទៀតប្រភេទម៉ូតូរ៉ឺម៉ក
ធ្វើសកម្មភាពដឹកអីវ៉ានចេញ ត្រូវបានសន្តិសុខតាមទាន់ រត់គេចខ្លួនម្នាក់ និងជិះម៉ូតូដួលធ្លាក់ចូល បណ្តាលឲ្យបាក់.កស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវមហាវិថីឈ្នឈ្នះ ត្រង់ចំណុចសួនសត្វសាហ្វារី ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ នៅទីតាំងខាងលើ គឺមានកម្មករ និងបុគ្គលិក នៅក្នុងសួនសត្វសាហ្វារី។ ដោយនៅវេលាកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០១៣ និងម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណដូចគ្នា បានយករ៉ឺម៉កដឹកអីវ៉ាន់ មកធ្វើសកម្មភាព លួចយកឥដ្ឋការ៉ូ និងកញ្ចក់ទ្វារផ្ទះបម្រុងនឹងធ្វើសកម្មភាព ដឹកចេញ តែត្រូវបានសន្តិសុខ តាមទាន់ចាប់សួរនាំ ប៉ុន្តែភ្លាមៗនោះ ឆ្លៀតឱកាស សន្តិសុខភ្លេចខ្លួន ជនសង្ស័យក៏រត់គេចខ្លួនតែម្តង។

ខណ:ជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BU-9513 បើកបរយ៉ាងលឿន ទំនងជាផ្លូវងងឹត ទើបមើលផ្លូវអត់ឃើញ ក៏ធ្លាក់ចូលជង្ហុក បណ្តាលឲ្យបាក់.កស្លាប់ភ្លាមៗ។ មួយសន្ទុះក្រោយមក ក៏ត្រូវបានសន្តិសុខ ហៅកម្មករចំនួន ២នាក់ ចូលស្រង់ឡើងដី ប៉ុន្តែខណ:ដែលស្រង់ក៏ជ្រុះគ្រាប់កាំភ្លើងចំនួន ៣គ្រាប់នៅក្បែរនិងសពជនសង្ស័យតែម្តង។

សមត្ថកិច្ច បានបញ្ជាក់ថា ការដ្ឋានខាងលើនេះ មិនមាន
កម្មករ និងបុគ្គលិកធ្វើការ នឹងស្នាក់នៅនោះទេ។

ក្រោយកើតហេតុ សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់ នៅឯវត្តស្ទឹងមានជ័យ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំសាចញាតិ មកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់