ព័ត៌មានជាតិ

ប្លន់នាងមិនគ្រប់ នាំគ្នា៦នាក់រំលោភបូកពេញ១យប់ ទើបដោះលែង

ភ្នំពេញៈ នារីម៉ាស្សាកោសជប់ម្នាក់​ ត្រូវបានជនសង្ស័យ​មានគ្នា៦នាក់​ បានធ្វើសកម្មភាពចាប់រំលោភបានសម្រេច​ ខណៈ​ដែលនារីរងគ្រោះកំពុងតែដើរតាមផ្លូវម្នាក់ឯង​ កាលពីវេលាម៉ោង​៣និង៣០នាទីទាបភ្លឺ​ ថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប​ ចំណុចមុខវត្តប្រជុំសាគរ​ ហៅវត្តថ្មី​ ក្រុម២​ ភូមិ១​ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ​។

ជនរងគ្រោះមានឈ្មោះ​ នាង​ ស្រីនួន​ ភេទស្រី​ អាយុ​២៥ឆ្នាំ​ មុខរបរ​ម៉ាស្សាកោសជប់​ ស្នាក់នៅហាងម៉ាស្សាមេគង្គស្ពា​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ និងមានស្រុកកំណើតភូមិពោធិ​ ឃុំពោធិ​ ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង​ បានបាត់សំភារៈមួយចំនួន​រួមមាន​ ទូរស័ព្ទ​ដៃ​មួយគ្រឿង​ ម៉ាក​ Iphone5 ពណ៌​ស​ ចិញ្ចៀនមាស​១ជី​ នឹងប្រាក់ចំនួន​២៥ដុល្លារ​។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ​២០១៦​ ជនរងគ្រោះ​ ហើយនឹងមិត្តភ័ក្ត្រស្រីម្នាក់ទៀត​ បានទៅអង្គុយហូបអីជាមួយបុរសជនជាតិអូស្រាលីចំនួន​២នាក់ នៅក្បែរសណ្ឋាគារ​ សុខា​ ខណៈដែល​ហូបអីរួចហើយ​ មិត្តស្រីរបស់គេហើយនឹងមិត្តប្រុសជាជនជាតិអូស្រាលីម្នាក់ទៀតបាននាំគ្នាទៅផ្ទះមុន​ ដោយទុក្ខរូបគេហើយនឹងបុរសម្នាក់ទៀតនៅទីនោះ​។ ក្រោយមកនារីរងគ្រោះបានជូនបុរសជាជនជាតិនោះ​ ត្រឡប់ទៅផ្ទះវិញ​ ដែលផ្ទះរបស់បុរសខាងលើនោះ​ ស្ថិតនៅក្បែងវត្តប្រជុំសាគរ​ ហៅវត្តថ្មី​ ហើយបុរសជាជនជាតិនោះ​ បានហៅនារីរងគ្រោះឲ្យឡើងទៅលើ​ ដើម្បីដេកជាមួយបុរសនោះ​ តែនារីរងគ្រោះបានប្រាប់ទៅបុរសនោះវិញថា​ នាងមិនដេកទេ​ នាងចង់ត្រឡប់ទៅផ្ទះវិញ​។

ក្រោយមកបុរសខាងលើ​ ក៏បានយល់ព្រមឲ្យនារីរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ​ ខណៈ​ដែលនារីរងគ្រោះបានដើរចេញពីផ្ទះបុរសខាងលើ​ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន​៦នាក់​ តែអង្គុយនៅលើផ្លូវនោះ​ នៅពេលដែលនារីរងគ្រោះបានដើរហួសបានបន្តិច​ ស្រាប់តែជនសង្ស័យទាំងនោះ​ បានបំបែកគ្នាដើរចេញ​ ដោយអ្នកខ្លះដើរទៅអង្គុយលើផ្លូវម្ខាង​ អ្នកខ្លះដើរលើថ្នល់​ ស្រាប់តែមានជនសង្ស័យម្នាក់បានយកដំបងមកឆក់លើខ្លួននារីរងគ្រោះ​ បណ្តាលឲ្យទុនជើង​ ហើយក៏បានដកយកទូរស័ព្ទដៃមួយគ្រឿងចេញពីនារីផងដែរ​។

ក្រោយមក​ក៏មានបុរសម្នាក់ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ Today ពណ៌ទឹកសមុទ្រ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BT-1896 បានបើកបរក្នុងទិសដៅពីជើងទៅត្បូង​ ហើយប្រាប់នារីងគ្រោះថា​ ចាំខ្ញុំជួយជូននារីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍​ នៅពេលដែលជិះចេញបានបន្តិច​ ស្រាប់តែមានបក្សពួកជនសង្ស័យចំនួន​៥នាក់ទៀត​ បានតេមកឲ្យបុរសនោះ​ ដឹកនារីរងគ្រោះឲ្យត្រឡប់មកផ្លូវចូលវត្តប្រជុំសាគរ​ ក្បែរចេយត៍ដី​ ហើយបុរសនោះ​ បានដឹកយកទៅផ្ទះមួយកន្លែងដែលនៅក្បែរនោះ​ ដោយបានប្រាប់ទៅនារីរងគ្រោះថា​ យប់ហើយអត់មានសមត្ថកិច្ចធ្វើការទេ​ ពេលនោះ​ បុរសម្នាក់នឹងបាននាំនារីរងគ្រោះឲ្យចូលទៅក្នុងចេយត៍ដី​ ហើយក៏បានធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះជាបន្តបន្ទប់​។ ក្រោយមកនារីរងគ្រោះបានសុំអង្វរទៅក្រុមសង្ស័យទាំង​ន​៦នាក់នោះថា​ កុំសម្លាប់រូបគេអី​ សុំឲ្យដោះលែងរូបគេទៅវិញផង​ ហើយជនសង្ស័យទាំង​នោះ​ ក៏បានយល់ព្រមឲ្យនារីរងគ្រោះទៅវិញ​។

លុះព្រឹកឡើង​ នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា​ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍​ តាមចាប់ជនសង្ស័យទាំងនោះមកដាក់ទោសតា​មផ្លូវច្បាប់​។ ទនឹ្ទងនឹងនោះដែរ​ ក្រោយពេលនារីរងគ្រោះបានដាក់ពាក្យបណ្តឹងរួចហើយ​ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ​ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមចាប់បានជនសង្ស័យ​២នាក់ក្នុងចំណោមបក្សពួកគេ​ ៦នាក់​ ដោយជនសង្ស័យ​ ៤នាក់ទៀត​ កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត​៕

photo_2016-07-28_14-47-59 (2)photo_2016-07-28_14-47-56photo_2016-07-28_14-48-00 (2)photo_2016-07-28_14-48-00photo_2016-07-28_14-47-59photo_2016-07-28_14-47-58 (2)photo_2016-07-28_14-47-58

មតិយោបល់