ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកបុកប្រុសស្រី ២នាក់ស្លាប់យ៉ាងរន្ធត់ ក្នុងនោះមានម្នាក់ ជាបុគ្គលិកបុរីជីបម៉ុងលែន នៅខណ្ឌមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ និង១០ នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្ថិតបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូពីរគ្រឿង បណ្ដាលឲ្យប្រុសស្រី ២នាក់ស្លាប់បាត់បង់ជីវិត ។

ជនរងគ្រោះមានម្នាក់ ជាបុគ្គលិកបុរីជីបម៉ុងលែន មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុរថយន្តបង្ក បានបើករត់គេចបាត់ស្រមោល សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕

មតិយោបល់