ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់២នាក់

បាត់ដំបង: វេលាម៉ោង ០៣ និង ១៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលរតន: ស្ថិតភូមិរំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យរបួសចំនួន២នាក់ ចំណែកអ្នកបើកបរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយពេលក្រោយ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់