ព័ត៌មានជាតិ

លោក គួច ចំរើន ចុះពិនិត្យប្រព័ន្ធលូ និងសណ្តាប់ធ្នាប់ជុំវិញសំណង់ចំណតក្រោមដី

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីជំនាញ និងកងកម្លាំងក្រុមហ៊ុនសាងសង់ចំណតក្រោមដី ចុះពិនិត្យដោះស្រាយការកកស្ទះលូ និងណែនាំរៀបចំណ្តាប់ធ្លាប់នៅផ្លូវ១០៨ សង្កាត់វត្តភ្នំ ទោះកំពុងដំណើរការការដ្ឋានក៏ត្រូវជំរុញការរៀបចំសម្រួលដល់ការធ្វើដំណើរផងដែរ។

ការចុះត្រួតពិនិត្យបន្ទាប់ពីលោកអភិបាលខណ្ឌបានទទូលរាយការណ៍ពីប្រជាពលរដ្ឋដោយសារមានបញ្ហាលូទឹកស្ទះបង្កឲ្យលិចហៀរលើទ្រូងផ្លូវ បណ្ដាលពីបាក់បែកបំពង់លូ ហើយក្រៅពីនោះពោរពេញទៅដោយភាពអនាធិបតេយ្យ នៃការចតរថយន្តតាក់ស៊ី ចាប់ម៉ូយ ធ្វើស្ទះចរាចររាល់ថ្ងៃផងដែរ៕

photo_2016-07-30_13-02-22photo_2016-07-30_13-02-24photo_2016-07-30_13-02-26photo_2016-07-30_13-02-28photo_2016-07-30_13-02-30photo_2016-07-30_13-02-33photo_2016-07-30_13-02-36photo_2016-07-30_13-02-38photo_2016-07-30_13-02-41photo_2016-07-30_13-02-42

មតិយោបល់