សិង្ហបុរី: អាជ្ញាធរអន្តោប្រវេសន៍ប៉ុស្តិ៍ត្រួតពិនិត្យសិង្ហបុរី បាននិយាយនៅសៅរ៍នេះថា កូរ៉េខាងជើងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី នឹងតម្រូវឱ្យមានទិដ្ឋាការ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ នាពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៦នេះ។
នៅក្នុងសេចក្តីប្រកាសរបស់អាជ្ញាធរសិង្ហបុរីនេះ បានបន្តឲ្យដឹងថា «នេះជាផ្នែកមួយនៃការពិនិត្យតាមកាលកំណត់របស់ពួកយើងនៃក្របខ័ណ្ឌទិដ្ឋាការសម្រាប់ជនបរទេស។ រីឯកន្លែងផ្តល់ព័ត៌មានអំពីនីតិវិធីដាក់ពាក្យសុំទិដ្ឋាការ អាចនឹងចូលទៅរកមើលនៅលើគេហទំព័ររបស់ ICA»៕

មតិយោបល់