បន្ទាប់ពីសម្រាកព្យាបាលក្រោយទទួលរងគ្រោះថ្នាក់ផ្នែកក្បាល ហើយនៅតែមិនទាន់ដឹងខ្លួន ពេលនេះ គ្រួសាររបស់តារាសម្ដែង មាស សៀវប៉ាយ យល់ព្រមដឹកទៅព្យាបាលនៅក្នុងប្រទេសវៀតណាមហើយ បន្ទាប់ពីគ្រួសារតារាកម្ពុជា ប្រកូកប្រកាស និងធ្វើចលនារ៉ៃអង្កាស ហើយជួយអោយទទួលបានថវិកាជំនួយពីគ្រប់ទិសទី ប្រមាណជា៣ពាន់ដុល្លារ។ តាមការចាត់ចែងរបស់គ្រួសារតារាកម្ពុជា លោក នឹងចាកចេញពីកម្ពុជា នៅថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២០ នេះ ដោយកង្វះខាតបន្តនឹងត្រូវបានគ្រួសារតារាកម្ពុជា នឹងបន្តកៀរគរបន្តរហូតដល់លទ្ធផលឈាមកកក្នុងក្បាលរបស់លោក ទទួលបានលទ្ធផលវិជ្ជមាន។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និងសមាជិក ដែលជាអ្នកបំផុសអោយមានចលនាជួយដល់លោក មាស សៀវប៉ាយ ក្រោយគ្រោះថ្នាក់ និយាយថា ទាំងឪពុក និងបងប្អូនរបស់លោក មាស សៀវប៉ាយ ស្ទាក់ស្ទើរមិនទទួលយកការព្យាបាលនៅក្នុងប្រទេសវៀតណាមនោះទេ ដោយសារតែគ្រួសារទាំងមូល គឺមិនមានលទ្ធភាព ម្យ៉ាងឪពុករបស់លោក ក៏ឈឺមិនមានសុខភាពផង។ យ៉ាងណាមិញក្រោយការពន្យល់ និង សម្អាងលើកម្លាំងសប្បុរសធម៌ ក្រោមការជ្រោមជ្រែងរបស់គ្រួសារតារាកម្ពុជា គ្រួសាររបស់លោកសម្រេចចិត្តបញ្ជូនចេញ។ លោកថា ការសម្របសម្រួល ត្រូវបានចាត់ចែងរៀបរយអស់ហើយ ដោយគ្រួសារជនរងគ្រោះ មានជំនួយក្នុងដៃពីខាងក្លិប QK និង ពីសប្បុរសជននានាប្រមាណ២ពាន់ដុល្លារ ក្នុងការចេញទៅ ខណៈដែលគ្រួសារតារាកម្ពុជា មានជំនួយប្រមាណជាង១ពាន់ដុល្លារផ្សេងទៀត ដើម្បីជួយពីក្រោយ។
លោកថាគ្រួសារតារាកម្ពុជា នឹងបន្តរ៉ៃអង្គាស និងបំផុសជួយដល់តារារូបនេះ អោយអស់លទ្ធភាព បន្ទាប់ពីលោកនៅតែមានសភាពមិនទាន់ដឹងខ្លួន ក្រោយចូលសម្រាកនៅក្នុងមន្ទីរពេទ្យក្នុងស្រុក។ លោកថា “មាស សៀវប៉ាយ ត្រូវបានបញ្ជូនចេញទៅវៀតណាម ក្រោយរកបានជំនួយសរុប ពីគ្រប់ទីប្រមាណជាង ៣ពាន់ដុល្លារ តែយើងមិនអាចទុកអោយសភាពជំងឺនេះ នៅតែធ្ងន់បែបនេះបានទេ យ៉ាងហោចណាស់ ប្រសិនបើគ្រួសារតារាកម្ពុជា អស់លទ្ធភាពក្នុងការអំពាវនាវ និងបំផុសពីកង្វះខាតនេះ បានចប់ចុងចប់ដើម ក៏អាចអោយមាស សៀវប៉ាយ ផ្ទាល់គាត់អស់ចិត្ត ចំពោះការជួយសង្គ្រោះដែរ”។ លោកថាកម្លាំងសាមគ្គី របស់សប្បុរសជននឹងជួយអោយ លោក មាស សៀវប៉ាយ ទទួលបាន្
ការជ្រោមជ្រែងរហូតជា ស្របគ្នាដែលខាងមន្ទីរពេទ្យរុស្ស៊ី ក៏បានបញ្ជាក់ហើយថា លោកមិនមានឈាមកកនៅក្នុងលលាដ៍ ដែលតម្រូវអោយវះកាត់នោះ។ លោកថា គ្រួសារគ្រួសារតារាកម្ពុជា ធ្លាប់បានធ្វើសកម្មភាពរ៉ៃលុយ និងបំផុសពីទុក្ខលំបាករបស់សិល្បៈបែបនេះ ច្រើននាក់មកហើយ ធ្វើអោយសប្បុរសជនគ្រប់ទិសទីចុះជួយព្រមគ្នា ទើបលោកជឿថា កម្លាំងនៃការបំផុសជួតលោក មាស សៀវប៉ាយ លើកនេះ គឺពិតមិនអត់សប្បុរសជន ដែលមានទឹកចិត្តជួយ រហូតដល់ស្ថានភាពជំងឺរបស់លោកមានសង្ឃឹម៕
មតិយោបល់