អាមេរិកៈថ្មីៗនេះមានក្រុមស្ត្រីរកស៊ីផ្លូវភេទមួយក្រុមបានប្រកាសជាសាធារណៈថា ពួកគេសុខចិត្តស្រាតឲ្យអ្នកដែលបានបោះឆ្នោតទម្លាក់លោក Donald Trump មើល រូបរាងរបស់ពួកគេគ្រប់កន្លែងដោយឥតគិតថ្ងៃ។
ស្ត្រីរកស៊ីផ្លូវភេទប្រឆាំងលោក ដូណាល់ ដ្រាំ បានកំពុងផ្តល់ជួនរូបភាពអាក្រាតកាយរបស់ពួកគេដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋផ្តួលរំលំមហាសេដ្ឋីជំនួញលោក Trump ចេញពីសេតវិមាន។
អ្នកបោះឆ្នោតអាចបង្ហាញ ថាពួកគេបានបោះឆ្នោតទម្លាក់បេក្ខភាពមកពីបក្សសាធារណៈរដ្ឋតាមរយៈភស្តុតាងជារូបភាពផ្ញើចុលគេហទំព័ររបស់សហគមន៍ នោះពួកគេនឹងទទួលបានរូបភាពអាក្រាតកាយត្រឡប់ទៅវិញផងដែរ។
សហព័ន្ធរបស់ក្រុមនារីរកស៊ីផ្លូវភេទ ប្រឆាំងលោក Trump ដែលមានរហ័សនាមថា Jessica Rabbit បានប្រាប់សារព័ត៌មាន Dazed ថា «សហគមន៍សកម្មជនទស្សនៈវិជ្ជមានចំពោះផ្លូវភេទ កំពុងប្រមូលគ្នាទូទាំងព្រំដែនដើម្បីធ្វើឲ្យ បុរសស្អប់ខ្ពើមស្ត្រីម្នាក់នេះ ចេញពីជួររដ្ឋាភិបាល»។ ពួកគេបន្ថែមទៀតថា «យើងសង្ឃឹមថាយុទ្ធនាការមួយនេះនឹងអាចលេចឮ និងបន្តធ្វើនៅក្នុងប្រទេសដទៃទៀតនៅក្នុងពិភពលោក៕
មតិយោបល់