ខ្ញីចាស់កាន់តែហិល! កែវ វាសនា ចាប់ផ្តើមបញ្ចេញចម្រៀងរ៉េបដំបូង ផ្អើលអស់អ្នកគាំទ្រ

(ភ្នំពេញ)៖ បន្ទាប់ពីស្ងប់ស្ងាត់បញ្ចេញចម្រៀងថ្មីមួយរយៈពេលនេះ តារាចម្រៀងប្រុសធ្លាប់តែបង្ហើរសំនៀងបែបផ្អែម ស្រទន់ គឺលោក កែវ វាសនា ស្រាប់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបញ្ចេញចម្រៀងរ៉េបមួយបទ ក្រោមចំណងជើងថា «Depend On Me» បង្ហាញការរ៉េបបានយ៉ាងពិរោះរណ្តំ រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងពេញបណ្តាញហ្វេសប៊ុក។

នេះប្រៀបបានជារសជាតិថ្មី ប្លែកមួយបែបទៀតហើយ ដែលទស្សនិកជនមិនធ្លាប់បានឃើញពីមុនមក សម្រាប់ លោក កែវ វាសនា។ បើនិយាយទៅ ចាប់តាំងពីរៀបការមានប្រពន្ធនិងកូន ហើយចាប់យកមុខជំនួញយ៉ាងជោគជ័យមក គឺកម្រឃើញតារារូបនេះ បញ្ចេញបទចម្រៀងថ្មីណាស់។ ទើបតែពេលនេះ ដាក់មួយបទមក គឺថា ញាក់តែម្តង។

គួរកត់សម្គាល់ផងដែលថា នេះជាលើកទី១ហើយ ដែលតារាចម្រៀងរូបនេះចាប់អាជីពក្នុងទេពកោសល្យជាអ្នករ៉េប ដែលធ្វើឲ្យវីដេអូរបស់លោកមានការចូលរួមទស្សនារហូតដល់ទៅរាប់ម៉ឺននាក់លើបណ្តាញសង្គម YouTube។

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *