ព័ត៌មានជាតិ

Update: បុរសខ្មែរឥស្លាម ផ្តាច់សង្ខារដោយចងកសម្លាប់ខ្លួន

ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសខ្មែរឥស្លាមម្នាក់ចងក សម្លាប់ខ្លួនឯង នៅខាងក្រោយអគារប៊ូយ៉ុងខែ្មរ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅភូមិ១ ក្រុម១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះ អូន រសាក់ ហៅសាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ឥស្លាម មុខរបរ នេសាទត្រី ស្នាក់នៅលើទូកកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ គង់ ស្រីន អាយុ២៥ឆ្នាំ មុខរបរ នៅផ្ទះស្នាក់នៅភូមិអង្លុងកាង៉ាន សង្កាត់ស្មួញ ខណ្ឌសែនសុខ មានផ្ទៃពោះ៩ខែ ហើយបានរត់ចោលប្តីចំនួន៣ខែមកហើយ ព្រមទាំងមានកូនប្រុស២នាក់ កូនបងអាយុ៣ឆ្នាំ និងកូនប្អូនអាយុ ២ឆ្នាំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុជនរងគ្រោះបានសុំលុយពីម្តាយចំនួន៥ម៉ឺនរៀល តែម្តាយមិនឲ្យ ក៏កើតមានពាក្យសំដីឈ្លោះប្រកែតគ្នា លុះដល់វេលាម៉ោង៩និង២០នាទីយប់ថ្ងៃដដែល គេបានប្រទះឃើញជនរងគ្រោះបានដើរទៅកន្លែងកើត។ ស្រាប់តែព្រឹកឡើង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ត្រូវបានម្ចាស់ដីដើរកាត់នោះ ក៏បានប្រទះឃើញសាកសពបុរសខាងលើ រួចបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើល។

ក្រោយពីកើតហេតុ សមត្ថិច្ចបានចុះមកដល់រួចបានធ្វើការពិនិត្យកោសល្យវិច័យ រកឃើញថា បុរសខាងលើ ពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។

បច្ចុប្បន្នសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

photo_2016-08-01_10-46-12photo_2016-08-01_10-46-13photo_2016-08-01_10-46-15photo_2016-08-01_10-46-16photo_2016-08-01_10-46-18photo_2016-08-01_10-46-20photo_2016-08-01_10-46-21photo_2016-08-01_10-46-23photo_2016-08-01_10-46-24photo_2016-08-01_10-46-26photo_2016-08-01_10-46-28

មតិយោបល់