ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យស្លាប់សិស្សម្នាក់ និងរបួសមនុស្ស ៣នាក់

មណ្ឌលគិរី: កាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍១ រវាងម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យសិស្សសាលាម្នាក់ស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យ។

ជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Blade ពណ៌ខ្មៅ មានឈ្មោះ៖
១- ឈ្មោះ ថន ដំ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិព្នង ជាសិស្ស បានស្លាប់ពេលបញ្ចូនទៅមន្ទីរពេទ្យ។
២- ឈ្មោះ ថន ភស្ប ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិព្នង សិស្ស របួសស្រាល។
៣- ឈ្មោះ នាង បញ្ញា ភេទស្រី អាយុ៦ឆ្នាំ ជនជាតិព្នង របួសស្រាល។

ចំណែកម៉ូតូបង្កម៉ាក Wave RSX ពណ៌ក្រហមលាយខ្មៅ មានឈ្មោះ រ៉ាត់ នាល ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិព្នង រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ បានបញ្ចូនជនរងគ្រោះ ទៅនៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាង បានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់