ស្ទឹងត្រែងៈ ថ្ងៃទី១០ ខែមនា ឆ្នាំ២០២០ វេលាម៉ោង ២០និង១០នាទី ត្រង់ចំណុច ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
មានករណីគ្រោះអគ្គិភ័យកើតឡើងឆេះផ្ទះ០១ខ្នងទំហំ ១៥x១៨ម សង់អំពីឈើប្រក់ស័ង្កសី សង់ខ្ពស់ ម្ចាស់ផ្ទះឈ្មោះ ហឿង ថងខៀន ភេទ ស្រីអាយុ៤៤ឆ្នាំ ជាមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សម្ភារៈខូចខាតរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាស៊ីនកាតស្មៅ០១គ្រឿង និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត ។
មូលហេតុ៖ បណ្ដាលមកពីភ្លើងធូបកូនដុត។
ហេតុការណ៍នេះ សម ត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង ចេញអន្តរាគមន៍ពន្លត់ទាន់ពេល មិនបណ្ដាលឲ្យរាលដាលដល់ទីកន្លែងផ្សេងៗទេ ហើយបានប្រើប្រាស់ទឹកបាញ់អស់ចំនួន០៤ឡាន ស្មើនឹង ១៦ ម៉ែត្រកូប ទើបគ្រប់គ្រងស្ថានការណ៍បាន៕
មតិយោបល់