ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រីស្អាតថៃ និងតារាខ្មែរ ប៉ះគ្នាក្នុងកម្មវិធី «អាណាចក្រនារី»

កាលពីរសៀលថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៩ នេះ កម្មវិធី «អាណាចក្រនារី» ដែលជាកម្មវិធីពេញនិយមរបស់ប៉ុស្ដិ៍លេខ៥ ខុសប្លែកពីថ្ងៃធម្មតា ដោយសារតែបានចូលរួមដោយតារាស្ពត និងជាស្រីស្អាតប្រចាំប្រទេសថៃ ដែលត្រូវគេស្គាល់ថាជា Brand Ambassador របស់ផលិតផលភីខេអេ ខូសមិកធីក (PKA Cosmetic) ដែលប្រេនល្បីល្បាញ នៅក្នុងប្រទេសថៃ។ វត្តមានរបស់តំណាងផលិតផល ជាស្រីស្អាតទាំង២ ក៏អមដោយម្ចាស់ផលិតផលជាដៃគូ២រូបទៀតផងដែរ ដើម្បីបើកជំនួប ជាមួយតារាខ្មែររួមមានពិធីការិនី ឌួង ហ្សូរីដា, កញ្ញា សុផា លីនដា, កញ្ញាអុឹង និមល, និងកញ្ញាសំនៀង ដែលជាពិធីការិនីប្រចាំនៅប៉ុស្តិ៍លេខ៥។

តារាស្ពតភីខេអេ ដ៏ល្បីល្បាញរបស់ប្រទេសថៃនោះ រួមមាន អ្នកនាង Nuttida Kruapanich, កញ្ញា Suratchada Thaipipat និងលោក Pisut Witeesawat ដោយក្រៅពីជាតំណាងផលិតផល ក៏ជានាយកគ្រប់គ្រងប្រចាំផលិតល្បីៗរៀងខ្លួនផងដែរ ខណៈដែលក្នុងថ្ងៃនោះ ក៏មានវត្តមានរបស់លោក ឆាយ ភិរម្យ ជានាយកគ្រប់គ្រងផលិតផល PKA Cosmetic និងអ្នកស្រី Praweewan Singhato នាយកគ្រប់គ្រង របស់ក្រុមហ៊ុន Prave។ អ្នកទាំង៣មកបង្ហាញខ្លួន ក្នុងនាមជាតារាតំណាងប្រទេសថៃផង និងជាអ្នកម្ចាស់វិនិយោគ លើជំនួញគ្រឿងសម្អាងនោះផង ដើម្បីធ្វើការចែកចាយ ផលិតផលម៉ាកល្បីៗរបស់ភីខេអេ ឲ្យកាន់តែទូលាយ។

លោក ឆាយ ភិរម្យ បានថ្លែងបញ្ជាក់ថា ហេតុផលដែលតំណាងផលិតផលល្បីៗទាំង៣ រូបមកដល់ប្រទេសកម្ពុជា គឺដោយសារតែពួកនាង ចុះមកផ្សព្វផ្សាយផលិតផល និងដើម្បីសិក្សាស្វែងយល់ពីទីផ្សារមុខជំនួញនៅកម្ពុជា។ អ្នកនាងថា ទទួលបានពិបទពិសោធ អ្នកនាងនឹងតែធ្វើឲ្យល្អប្រសើរ ពាក់ព័ន្ធនឹងវិស័យតុបតែងខ្លួន និងជំនាញសិល្បៈ។ លោកថាអ្នកនាង Nuttida Kruapanich, និង កញ្ញា Suratchada Thaipipat គឺជាតារាតំណាងតំណាងផលិតផល ខណៈដែលពួកនាង ក៏ប្រកាន់ជំហរ មិនថតផ្សាយឲ្យផលិតផលផ្សេង បើទោះតម្លៃខ្លួនឲ្យកប់។ លោកថាវត្តមានរបស់អ្នកស្រីស្អាតទាំងពីរ គឺជាបើកបង្ហាញឲ្យដឹងពីការរីកចំរើនរបស់កម្ពុជា ជាពិសេសនៅក្នុងរង្វង់សិល្បៈ នាំចូលគ្រឿងសម្អាត និងពីការថែទាំសុខភាព ពាក់ព័ន្ធនឹងការថែទាំសម្រស់ និងផលិតផលគ្រឿងសម្អាង។

អ្នកនាង Nuttida Kruapanich ថ្លែងថានៅក្នុងប្រទេសថៃ អ្នកនាងគឺជាតំណាងផលិតផលឲ្យគ្រឿងសម្អាងម៉ាកល្បីមួយនេះ ជាយូរមកហើយ ទើបនាងទទួលបានសិទ្ធិមកផ្សព្វផ្សាយផលិតផលម៉ាកភីខេអេ នៅពេលផលិតផលមួយនេះ បង្ហាញខ្លួននៅកម្ពុជា។ កញ្ញាក៏គម្រោង នឹងថតផ្សាយផលិតផលមួយនេះ ក្នុងឈុតឆាកថ្មីៗផងដែរ ដើម្បីឲ្យកាន់តែទាក់ទាញ ក្នុងនាមជាអ្នកតំណាង និងជាម្ចាស់ផលិតផល៕

មតិយោបល់