លោក ប៊ុន រតនា ហៅ សេម ដែលត្រូវគេស្គាល់ថា ជាអ្នកដឹកនាំសម្ដែងបទ “ពុកខ្ញុំជាប៉លិសចរាចរ” ដ៏ល្បីល្បាញ បានធ្វើឲ្យអ្នកគាំទ្រលោករំភើបជំនួស បន្ទាប់ពីលោកប្រកាសថា ភរិយារបស់លោក ដែលជាតារាសម្ដែងមួយរូបដែរ គឺអ្នកនាង អ៊ីឈី ទើបតែសម្រាលកូនស្រី។ ដំណក់ឈាមកូនស្រី ដែលជាចំណងភ្ជាប់ស្នេហ៍ជាមួយភរិយានេះ គឺបន្ទាប់ពីផលិតករ ដែលមានស្នាដៃច្រើនរាប់មិនអស់រូបនេះ ត្រូវគេកត់សម្គាល់ថា ជោគជ័យក្នុងអាជីវកម្មបើកការ៉ាស់លក់ឡាន។
លោក ប៊ុន រតនា ហៅ សេម បានថ្លែងជាមួយអារម្មណ៍សប្បាយរីករាយ នៅពេលបានក្លាយជាឪពុក របស់ក្មេងថា «ស្វាគមន៍អូន បូតា👶👨👩👧 ថ្ងៃ០៩ ខែមីនា ឆ្នាំ២០២០ មួយពព្រិចភ្នែកសោះយើងមានគ្រួសារតូចមួយហើយ សូមទេវតា តាមថែរក្សារកូនឱ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាកូនល្អ ចៅល្អ ក្មួយល្អ និងជាពលរដ្ឋល្អ ក្នុងសង្គមជាតិយើង 🙏សមអរគុណពុកម៉ែបងប្អូន កូនក្មួយទាំងអស់ ដែលជូនពរអូន🙏»។ ការបង្ហោះរបស់លោក ត្រូវគេឃើញសិល្បករ និងមហាជនជាច្រើនបន្លឺពាក្យអបអរសាទរ ខណៈដែលលោកប្រកាសថា ដំណក់ឈាមកូនស្រីរបស់លោក គឺកើតចំឆ្នាំជ្រូកមាស ដែលជាឆ្នាំហុងស៊ុយត្រូវយីអ៊ុនជាមួយលោក។
នៅលើហ្វេសប៊ុករបស់លោក ក៏បង្ហាញជាហូរហែរនូវស្នាមញញឹម និង មោទនភាពចំពោះវត្តមានកូនស្រី នៅក្នុងជីវិតនេះផងដែរ។ ដូច្នេះហើយទើបម្នាក់ៗ លាន់មាត់សរសើរថាលោក គឺជាផលិតករដែលកំពុងជោគជ័យ ទាំងការងារ ស្នេហា និង មុខជំនួញព្រមគ្នា ក្រោយពីសាងឈ្មោះល្បីល្បាញ ក្នុងអាជីពជាអ្នកដឹកនាំសម្ដែង នៅផលិតកម្មថោនកន្លងមក៕
មតិយោបល់