ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ឹម ស៊ីណាត ចុះមកស្រុកលើកដំបូង ក្រោយភ្ជាប់ស្នេហ៍ជាមួយមេម៉ាយអូស្ត្រាលី

លោក ស៊ឹម ស៊ីណាត តារាចម្រៀង ដែលត្រូវគេស្គាល់ថាគឺជាសមាជិកគ្រួសារតារាកម្ពុជាមួយ បានធ្វើដំណើរមក ដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០២០ បន្ទាប់ពីលោកទទួលបានសិទ្ធិរស់ នៅទីនោះស្របច្បាប់ ក្រោមចំណងស្នេហ៍ ជាមួយមេម៉ាយនៅអូស្ត្រាលី។ មកលើកនេះ គឺមកចូលរួមរៀបការប្អូនប្រុស ដោយមកតែមួយ ខែប៉ុណ្ណោះ។ យ៉ាងណាមិញ លោកក៏ប្រកាសទទួលការងារសិល្ប:ផងដែរ ដូចជាឡើងកម្មវិធីទូរទស្សន៍ និង ការប្រគំតន្ត្រីក្នុងពិធីមង្គលការ ដែលលោកធ្លាប់ជោគជ័យផងដែរ។

លោក ស៊ឹម ស៊ីណាត បញ្ជាក់នៅលើទឹកដីអូស្ត្រាលី ក្រោយពីលោករៀបការតាមបែបសាសនាគ្រឹស្ តជាមួយម៉េម៉ាយកូន២ ជាគូស្នេហ៍នៅទីនោះ ក៏លោកមិនចោលសិល្ប:នោះដែរ ដោយលោកតែងតែចេញច្រៀង ក្នុងកម្មវិធីសមាគមខ្មែរ និងក្នុងកម្មវិធីរ៉ៃអង្គាសថវិកា ជួយវត្តខ្មែរនៅទីនោះជាប្រចាំ ជាមួយនឹងតារាខ្មែរ ដែលរស់នៅទីនោះ។ ជាក់ស្ដែងមុន ចុះមកលេងស្រុកខ្មែរ គឺលោកក៏ទើបបញ្ចប់ការសម្ដែង នៅតាមបណ្ដារដ្ឋ នៅអូស្រ្តាលីផងដែរ។ តាមគម្រោងលោក ត្រូវនាំភរិយាមកកម្សាន្តជាមួយ តែដោយសារតែខ្លាចរអារជំងឺកូរ៉ូណា ទើបភរិយា និងកូនរបស់ភរិយាលោកអាក់ខាន។

លោកមកលើនេះ គឺមករៀបការប្អូន ហើយក្រៅពីនោះ គឺទទួលឡើងសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ និងទទួលច្រៀងតាមកម្មវិធីមង្គលការតែម្ដង ដោយការងារទាំងនោះ មានអ្នកកក់លោកតៃងពីនៅអូស្ត្រាលីម្ល៉េះ។ ក្នុងនោះលោក ក៏ប្រហែលជាបានត្រឹមតែឡើងចុះទៅលេងស្រុក និងជួបជាមិត្តភក្តិតិចតួចប៉ុណ្ណោះ ដោយមិនមានគម្រោង ដើរលេងឆ្ងាយៗទេ ដោយសារតែលោកក៏រវល់ និង ចង់រក្សាសុខភាព ត្រលប់ទៅវិញនៅ១ខែក្រោយផង៕

មតិយោបល់