បន្ទាប់ពីសន្យាថា នឹងចុះមកស្រុកខ្មែរ មកផលិតបទឲ្យទាន់មុនចូលឆ្នាំ នៅក្នុងពេលនេះ តារាចម្រៀង លោក ទីអន ដែលត្រូវគេស្គាល់ថា ជាអតីតបេក្ខជនកម្មវិធីប្រទ្បងចម្រៀង និងសម្ដែង ក្នុងកម្មវិធី យុវតារាស្រាសាច់ដុំ កាលពីឆ្នាំ២០០៧ បាននបញ្ចេញបទចម្រៀងរបស់ខ្លួន ដោយគេឃើញលោកថតបទឲ្យផលិតកម្មរស្មីស្ទឹងសែន និងទើបចេញមុននេះ។ ក្នុងចំណោមបទជាច្រើន ដែលលោកបានសម្ងំថត ក្រោយចុះមកដល់ស្រុកខ្មែរ ពីរបទដែលជាបទចូលឆ្នាំ ទទួលបានការគាំទ្រគួរសម។
ចម្រៀង២បទ ដែលតារាចម្រៀង លោក ទី អន សម្ងំថតសម្រាប់ចូលឆ្នាំ ក្រោយពេលមកស្រុកកំណើត ស្ងាត់ៗហើយទាក់ទាញនោះរួមមាន បទ”កំលោះចាស់ខ្វះស្នេហ៍” និងបទ”លង់ស្នេហ៍ក្រមុំពោធិ៍សាត់” ដែលបទទាំងពីរ បើទោះជាបានផលិតឡើង ក្នុងបរិយាកាស ដែលកម្ពុជាមានការភ័យបារម្ភរឿងជំងឺកូវីត ក៏ចាត់ទុកថា គឺជាស្នាដៃថ្មីមួយ នៅពេលតារារូបនេះ ត្រលប់ទៅអាមេរិកវិញផងដែរ។
លោកថាខ្លួនបានសម្ងំថតបទរហូត១៥បទ ហើយក៏ថតជា MV បានច្រើនបទដែរ ប៉ុន្តែមិនទាន់ដឹងថា តើលោកបង្ហោះប៉ុន្មានបទទៀត ក្រោយដាក់បង្ហោះបទ សម្រាប់ចូលឆ្នាំទាំងពីរនោះទេ។ ក្នុងបទចូលឆ្នាំទាំងពីរ របស់លោក ក៏ត្រួវគេកត់សម្គាល់ថា រំលេចក្រមាខ្មែរ និងបង្ហាញពីទិដ្ឋភាពស្រុកស្រែគួរឲ្យចាប់អារម្មណ៍ផងដែរ។ នេះជាបទដែលបានផលិតឡើងក្នុងផលិតកម្មរស្មីស្ទឹងសែន ក្រោមការនិពន្ធរបស់លោក នេះជាស្នាដៃរបស់លោក នៅក្នុងផលិតកម្មរស្មីស្ទឹងសែន និពន្ធទំនុកច្រៀង និង Melody ដោយលោក ឆុន រ៉ាឆាត់
និពន្ធបទភ្លេងដោយលោក លាង ស៊ាងលីន និង ដឹកនាំសម្តែងដោយ នាយ កុងតាក់។
ចង់ដឹងថាបទថ្មីរបស់លោក មានរសជាតិបែបណាសូមរីករាយទស្សនាទាំងអស់គ្នា៖
https://youtu.be/QVqNtB_Dz28
https://youtu.be/7J79UkIxMdE
មតិយោបល់