កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២០ តន្ត្រីករព្យាណូល្បីល្បាញលោក សូ ស្រណោះ បានបញ្ចេញសមត្ថភាពលេងភ្លេងមួយបទ អមដោយការអំពាវនាវ សុំកុំឲ្យបងប្អូនខ្មែរតក់ស្លុត នឹងជំងឺកូវីតខ្លាំងពេក។ យ៉ាងណាមិញ លោកបានទទូចឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយជៀសវៀងការជួបជុំក្នុងកម្មវិធីជុំៗ និងត្រូវលាងដៃ ពាក់ម៉ាស់ឲ្យបានត្រឹមត្រួវ។
លោក សូ ស្រណោះ បានបញ្ជាក់បន្ថែមពីលើការបង្ហោះ ក្នុងវីដេអូឃ្លីបថា ហេតុផលដែលលោកលេងភ្លេងមួយបទក្នុងវីដេអូនេះ ហើយបង្ហោះជាសាធារណៈ គឺដើម្បីជាសារឲ្យបងប្អុនខ្មែរ ដើម្បីឲ្យបងប្អូនខ្មែរ ដែលកំពុងភ័យបារម្ភតក់ស្លុត ឲ្យមានអារម្មណ៍ស្ងប់ និងស្រស់ថ្លា។ លោកថាក្នុងស្ថានភាពនេះ ក្រៅពីអំពាវនាវឲ្យបងប្អូនធ្វើអារម្មណ៍ឲ្យស្រស់ថ្លា គឺមានតែភ្លេងព្យាណូមួយបទ របស់លោកប៉ុណ្ណោះ ដែលជួយឲ្យបងប្អូនទាំងអស់ ដែលតក់ស្លុតខ្លាំងកុំឲ្យតក់ស្លុតប៉ុណ្ណោះ។ លោកទទូចឲ្យអ្នកដែលមានអារម្មណ៍តក់ប្រមាលស្ដាប់ភ្លេងរបស់លោក ដោយលោកបញ្ជាក់ថា តន្ត្រីគឺជាឱសថដ៏មានប្រសិទ្ធភាព សម្រាប់អ្នកមានអារម្មណ៍ច្របូកប្របល់។
លោក សូ ស្រណោះ បញ្ជាក់ថា លោកភ្លេងមួយបទដែលលោកបានសម្ដែង បើស្ដាប់ដោយការយកចិត្តទុកដាក់ គឺមិនខុសពីធ្វើឲ្យអារម្មណ៍ស្រស់ថ្លា និងស្ងប់ជាងមុននោះទេ ទើបលោកតាំងចិត្តលេងមួយបទនេះ និងបង្ហោះវាឡើង។ ជាមួយគ្នានោះលោក ក៏ទទូចឲ្យបងប្អូនខ្មែរបង្កើននូវការការពារ ចំពោះជំងឺកូវីត១៩ ដែលកំពុងផ្ទុះឡើងផងដែរ៕
https://youtu.be/EbtiPM90Cyw
មតិយោបល់