អង់គ្លេសៈ ការប្រកួតផឹកស្រាបៀររត់ប្រណាំងចម្ងាយ៤០០ម៉ែត្រឆ្នាំ ២០១៦ ដែលបានធ្វើឡើងនៅក្នុង ទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស បានរកឃើញអ្នកដែលអាចបំបែកឯតទគ្គកម្មហើយ គឺបានទៅលើបុរសជនជាតិកាណាដា។
ជើងឯកបំបែកឯតទគ្គកម្មប្រចាំឆ្នាំ២០១៦ គឺលោក Corey Bellemore ជនជាតិកាណាដា ដោយលោកបានបង្កើតឯតទគ្គកម្មថ្មី ក្នុងរយៈពេល ៤.៣៤នាទី។
លោក Corey បាននិយាយថា « ខ្ញុំព្យាយាមលេបស្រាបៀរឲ្យបានលឿនតាមដែលអាធ្វើទៅបាន» ។ លោកបានបន្ថែមថា ប្រសិនបើយើងអាចផឹកស្រាបៀរឲ្យអស់ រួចទើបរត់ក៏បាន ឲ្យតែមិនស្រវឹង និងរត់បានលឿន។
លក្ខខ័ណ្ឌនៅក្នុងការប្រកួត គឺអ្នកចូលរួមត្រូវ ផឹកស្រាបៀរដប ឬកំប៉ុង ចំនួន៤ដងដែលមានចំណុះមិនតិចជាង ៣៣០មីលីលីត្រ និងមានផ្ទុកជាតិស្រវឹង យ៉ាងហើយណាស់ ៥ភាគរយ ឲ្យអស់ក្នុងចម្ងាយផ្លូវ ៤០០ម៉ែត្រ។
ការប្រកួតផឹកស្រារត់ប្រណាំងនេះ បានបង្កើតតាំងពីឆ្នាំ ១៩៩០ ដោយជនជាតិកាណាដា ហើយកាលពីឆ្នាំ ២០១៥ គេបានរៀបចំការធ្វើការប្រកួតនៅក្នុងទីក្រុង San Francisco រដ្ឋCalifornia សហរដ្ឋអាមេរិក៕

https://youtu.be/A_Aa_XCO8Rk
មតិយោបល់