ព័ត៌មានកីឡា

Hull City, Middlesbrough និង Sunderland ដឹកដៃគ្នាទៅ Championship

ក្រុមបាតតារាងទាំង ៣ នៅក្របខ័ណ្ឌ Premire League រួមមាន Hull City, Middlesbrough និង Sundeland បានជ្រុះទៅក្របខ័ណ្ឌ​ Championship វិញ។

នេះគឺជាការចាកចេញយ៉ាងសោកស្តាយបំផុតសម្រាប់ក្រុមទាំង ៣ ព្រោះថាវាពិបាកសម្រាប់នាំពួកគេមកកាន់លីគកំពូលរបស់អង់គ្លេសចិញណាស់។ វាគឺជារដូវកាលដ៍ខកចិត្តដែលក្រុម Hull City, Middlesbrough និង Sunderland ធ្វើមិនបានល្អឡើយ នៅក្នុងរដូវកាលកន្លងមក។ ឆ្លងកាត់ ៣៨ ប្រកួតក្នុងលីគ Hull City រកបានតែ ៣៨ ពិន្ទុប៉ុណ្ណោះឈរលេឋរៀងទី ១៨ ខណះក្រុម Middlesbrough ឈរលេខរៀងទី ១៩ មាន ២៨ ពិន្ទុ និងក្រុម Suderland មាន ២៤ ពិន្ទុនៅបាតតារាង។

ក្រុមទាំង ៣ នេះនឹងត្រូវខិតខំបន្ថែមទៀត ដើម្បីឆក់យកឱកាសឡើយមក Premire League វិញ។

មតិយោបល់