ព័ត៌មានកីឡា

Wesly Sneijder សម្រេចចិត្តមកកាន់ League 1 ប្រទេសបារាំង

ខ្សែបម្រើដ៍ឆ្នើម Wesly Sneijder បានចាកចេញពីក្រុម Galatasaray របស់ប្រទេសតួគី មកកាន់ក្រុម Nice របស់ប្រទេសបារាំងហើយ ក្នុងការចុះកុងត្រារយៈពេល១ឆ្នាំ ដោយគ្មានតម្លៃខ្លួន។

អតីតខ្សែបម្រើឆ្នើមក្រុម Ajax, Real Madrid និង Inter Milan កីឡាករ Wesly Sneijder បានផ្លាស់មកកាន់ក្រុម Nice របស់ក្របខ័ណ្ឌកំពូលបារាំងហើយ។ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា Sneider បានយល់ព្រមមកកាន់ក្រុម Nice ដោយគ្មានតម្លៃខ្លួនឡើយ។ តាមប្រភពដដែល បានឲ្យដឹងបន្ថែមទៀតថា ការមកកាន់ក្រុម Nice នេះដែរ Wesly Sneijder នឹងជួបជាមួយអតីតមិត្តរួមក្រុម Mario Balotelli ដែលធ្លាប់ឈ្នះ Champion League ជាមួយគ្នា កាលពីនៅ Inter Milan។ ម្យ៉ាងវិញទៀតនោះ Sneijder ធ្លាប់ទទួលបានជោគជ័យយ៉ាងច្រើន ជាមួួយក្លិប បាល់ទាត់ជាច្រើនផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ Wesly Sneijder ធ្លាប់បានជួយក្រុមជម្រើសជាតិហូរឡង់ឡើងផ្តាច់ព្រ័ត្រ World Cup ជាមួយក្រុម អេស្ប៉ាញ កាលពីឆ្នាំ ២០១០ និង ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ World Cup ដដែលនេះ កាលពីឆ្នាំ ២០១៤ ។ ដូច្នេះហើយ វត្តមានរបស់កីឡាករ Wesly Sneijder និងធ្វើឲ្យក្រុម Nice កាន់តែប្រសើរមួយកម្រិតទៀត។

មតិយោបល់