ភ្នំពេញៈ ចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងយេៗ ឆ័យលី ដាឡែន និងស្វាមីវ័យក្មេង ជាតារាម៉ូដែល លោក រិទ្ធី ឧត្តមស៊ីដារ៉ា ហៅ តារា កំពុងបង្ហាញទៅកាន់ទស្សនិកជនថា ពួកគេមិនខុសពីគូស្នេហ៍មួយចំនួននោះ ក្រោយវិលពីនាងវិលពី អាម៉េរិក។
ហាក់ដូចជាបែកគ្នារាប់ឆ្នាំ ក្រោយពី ឆ័យលី ដាឡែន វិលពីការសម្តែងនៅអាម៉េរិក នោះ នាងបានបង្ហោះរូប និងសារ ថា «ទៅមើលកុនតែពីរនាក់យាយតាក៏បានដែល អត់ខ្វល់សំខាន់អូនចង់មើល» ។
សម្រាប់ ឆ័យលី ដាឡែន និង លោក រិទ្ធី ឧត្តមស៊ីដារ៉ា ចំណងស្នេហារបស់ពួកគេក៏ស្រដៀងទៅនឹង ពិធីការិនី គង់ សុជាតិ និង លោក ជា វិបុល ផងដែរ ដោយខាងស្រីសុទ្ធតែអាយុ បង ។
រូបភាពផ្អែមល្អែម៣សន្លឹក ដែល ឆ័យលី ដាឡែន បង្ហោះនៅលើហ្វេសប៊ុក នាពេលថ្មីៗនេះ គឺនាង បានដឹកដៃស្វាមី ទៅកាន់ទឹដី បាងកក ដើម្បីរឹងចំណងស្នេហ៍ ឲ្យរឹងមាំ មិនឲ្យចាញ់ គង់ សុជាតិ ដែលបានបង្ហោះសារ និងរូបភាពស្វីតៗ នៅលើទឹកដី ខេត្តកែប ។
ចំណុច១ទៀត ដែលគូស្នេហ៍ទាំងពីរគូនេះ ដូចគ្នា គឺសុទ្ធតែមិនទាន់មានបុត្រា ក្រោយរៀបការរួច ។
ការបង្ហាញរូបភាពផ្អែមល្អែម របស់ពួកគេ បានធ្វើឲ្យ ទស្សនិកជន ជាច្រើន សរសើរ និងជូនពរ ឲ្យចំណងស្នេហ៍ នៅស្ថិតស្ថេរ កុំឲ្យដូច គូស្នេហ៍ ក្នុងពិភពសិល្បៈផ្សេងទៀត ដែលជួបព្យុះភ្លើង ឥតស្រាកស្រាន ៕
មតិយោបល់