ចិនៈយន្តក្រុងចម្លែកមួយនៅក្នុងប្រទេសចិនអាចកាត់បន្ថយការកកស្ទះចរាចរ គ្រោះថ្នាក់ចរាចរនៅតាមផ្លូវបាន ព្រោះរថយន្តធន់តូចអាចបើកបរនៅខាងក្រោមវាបាន ។
ចិនបានផលិតរថយន្តក្រុងខ្ពស់ធំមួយ ដែលអាចបើកពីលើរថយន្តតូចៗបាន ព្រោះបាតក្រោមរបស់រថយន្ត ក្រុងនេះមានកម្ពស់២ម៉ែត្រពីដីដែលអាចឲ្យរថយន្តចូតបើកនៅពីក្រោមបាន។
រថយន្តក្រុងមួយនេះរត់នៅលើផ្លូវរថភ្លើង មានល្បឿនដល់ទៅ ៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេដាក់ឲ្យ ប្រើប្រាស់នៅ លើផ្លូវនៅក្នុងទីក្រុង Qinhaungdao កាលពីដើមសប្តាហ៍នេះ។
វិស្វករ លោក Bai Zhiming បានប្រាប់ទូរទស្សន៍ CCTV ថា រថយន្តក្រុងមួយនេះមាលក្ខណៈដូចជារថភ្លើងក្រោមដី ប៉ុន្តែវាមានតម្លៃថោកជាងរថភ្លើងក្រោមដី ៤ដងប្រើប្រៀបធៀបលទ្ធភាពផ្ទុកចំនួនអ្នកជិះ៕
https://youtu.be/hJbe2hN-vCI
មតិយោបល់