ព័ត៌មានជាតិ

ឡិចស៊ីសផ្ទុះកំហឹងជាមួយម៉ូតូរ៉ឺមក រងការខូចខាតទាំងសង្ខាង

ភ្នំពេញ: តៃកុងវ័យ៥០ផ្លាយសល់ហាយពីយប់ បើកបុកម៉ូតូសណ្តោងរ៉ឺម៉កចំពាក់កណ្តាល បង្កការខូចខាតទាំងសង្ខាងតែមិនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរឡើយ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅក្រោមស្ពានអាកាស៥មករា សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍បានប្រាប់ថា រ៉ឺម៉កដឹកឥវ៉ាន់ពី Camko City តាមបណ្តោយផ្លូវ២៨៩ ពីត្បូងទៅជើង មកដល់ក្រោយ​ស្ពានអាកាស៥មករា បានបត់ឆ្វេងដៃ ដោយរ៉ឺម៉កដឹកធ្ងន់មិនបានចុះតាមផ្លូវក្រោមដីនៃស្ពានអាកាសឡើយខ្លាច​ឡើងមិនរួច ក៏មក​ដល់ស្តុបក្រោមស្ពានបត់ឆ្វេង ស្រាប់តែរថយន្ត Lexus RX330 ពណ៌កាំម៉ៃ ស្លាកលេខភ្នំពេញ 2U-9718 បើកបរដោយ​បុរសវ័យចំណាស់ អាយុ៥០ឆ្នាំជាង និងមានអ្នករួមដំណើរចំនួន២នាក់ទៀត បានបើកវ៉ាកង់បីទេសចរណ៍ ដែលធ្វើដំណើរ​តាមបណ្តោយផ្លូវម៉ៅសេងទុង ពីជើងទៅត្បូង មកចំណុចកើតបានបុក រ៉ឺម៉កដឹកឥវ៉ាន់ពេញទំហឹង​ចំពាក់កណ្តាល​នៃកងរ៉ឺមកតែម្តង។

ដោយឡែកតៃកុងឡាន និងអ្នករួមដំណើរចុះពីលើរថយន្តចាកចេញបាត់ ដោយទុកឲ្យខាងអ្នកធ្វើការជួយដោះស្រាយជំនួស ដោយភាគីម្ខាងៗប្រកែកយកត្រូវរៀងៗខ្លួន។

ប្រភពបន្តថា តៃកុងរថយន្តទំនងសល់ហាយពីយប់ ហើយជាបុគ្គលិកបម្រើការនៅពន្ធដាក្បែរស្ពានអាកាស៥មករាទៀតផង បានមិនចេញមុខដោះស្រាយ ទើបឲ្យគេដោះស្រាយជំនួសដូច្នេះ។

បច្ចុប្បន្ន នរគចារចរណ៍នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ធ្វើការវាស់វែងនិងយកទៅរក្សាទុក ដើម្បីដោះស្រាយបន្ត៕

photo_2016-08-04_11-02-18 (2)photo_2016-08-04_11-02-18photo_2016-08-04_11-02-20photo_2016-08-04_11-02-21 (2)photo_2016-08-04_11-02-21photo_2016-08-04_11-02-22photo_2016-08-04_11-02-23photo_2016-08-04_11-02-24 (2)photo_2016-08-04_11-02-24photo_2016-08-04_11-02-25photo_2016-08-04_11-02-17

មតិយោបល់