ព័ត៌មានសិល្បៈ និងកម្សាន្ត

សុភក្រ កុសុម៉ា បង្ហាញភាពជឿជាក់ ក្រោយទទួលបានពានប្រាក់ពីក្រុមហ៊ុន YouTube

 

(ភ្នំពេញ)៖ នាពេលថ្មីៗនេះ តារាចម្រៀង និងជាពិធីការិនីសម្បូរវោហាស័ព្ទ កញ្ញា សុភក្រ កុសុម៉ា ទើបតែបង្ហោះរូបភាពមួយសន្លឹក កាន់ពានប្រាក់ (Bronze Creator Award) ពីក្រុមហ៊ុន YouTube ជាមួយនឹងទឹកមុខញញឹមប្រកបដោយភាពជឿជាក់។

ភ្ជាប់ជាមួយរូបថតកាន់ពានប្រាក់ មានអ្នកគាំទ្រជាច្រើនបង្ហោះ Comment ចូលរួមត្រែកអរ និងអបអរសាទរចំពោះការទទួលបានរបស់នាង ខណៈសុភក្រ កុសុម៉ា បានសរសេរសារយ៉ាងដូច្នេះថា «ការខិតខំប្រឹងប្រែងនិងហុចផលនៅថ្ងៃណាមួយ អបអរសាទរខ្លួនឯង និងសូមអរគុណបងប្អូននូវការការស្រឡាញ់ពេញចិត្តក្មេងស្រីដ៏តូចច្រឡឹងម្នាក់នេះ»។

សូមជម្រាបថា Bronze Creator Award ដែល សុភក្រ កុសុម៉ា ទទួលបានពីក្រុមហ៊ុន YouTube នោះ គឺដោយសារតែ Channel ផ្ទាល់ខ្លួនរបស់នាងដែលមានឈ្មោះជាភាសាអង់គ្លេសថា Spheak Kosoma ធ្វើគ្រប់លក្ខខណៈរបស់ YouTube ជាមួយនឹងចំនួនអ្នក Subcribe រហូតដល់ទៅ ១០២K៕

មតិយោបល់