ភ្នំពេញៈ តួឯកស្រីក្នុងរឿង«ផ្ទះចិញ្ចឹមខ្មោច» កញ្ញា ដេននី ក្វាន់ នៅល្ងាចនេះ នឹងសម្ពោធហាងពីរ រួមគ្នា ជាចំណងដៃ នៅពេលដែលនាងចូលសិល្បៈ បានជិត២ឆ្នាំ ។
ក្រៅពីកាហ្គាសសាំង និង ហាងបញ្ចាំ នៅលើទឹកដី ព្រះវិហារ តារាសម្តែង ដេននី ក្វាន់ បានបន្ថែមមុខរបរពីរទៀត នោះគឺ ហាងលក់គ្រឿងសង្ហារឹម និង ហាងលក់គ្រឿងសម្អាង ថែរក្សាសម្រស់ ដែលយកមកពីបរទេស ។
ដេននី ក្វាន់បានប្រាប់ Post News ឲ្យដឹងថា សម្រាប់ហាងឈ្មោះ សាឡន ដេននី ក្វាន់ នេះនាងបានចាយទុនជិត ៤ម៉ឺនដុល្លារ ដោយនាំចូលគ្រឿងសម្អាងពីបរទេស ។
ដេននី ក្វាន់ បានបន្ថែមទៀតថា ធាតុពិតហាងសង្ហារឹម បានបើកយូរហើយ ប៉ុន្តែមិនទាន់បានសម្ពោធ ជាផ្លូវការ ចឹងក៏យកមក សម្ពោធ រួមគ្នា ជាមួយនឹង ហាងសាឡនដេននី ក្វាន់ នៅល្ងាចថ្ងៃទី៦ ខែសីហា នេះតែម្តងទៅ ដើម្បីកុំឲ្យ អស់លុយច្រើនពេក៕
មតិយោបល់