ព័ត៌មានជាតិ

ពុលផ្លែល្ហុងខ្វងនៅស្រុកព្រៃកប្បាស់ រងគ្រោះជាង៤០នាក់

តាកែវៈ មនុស្សជាង៤០នាក់ ត្រូវគេរាយការណ៍ថា បានរងគ្រោះថ្នាក់ដោយមានអាការៈធីងធូង វិលមុខ ក្អួតចង្អោរ និងស្រវាំងមុខ បន្ទាប់ពីពុលផ្លែងល្លុងខ្វង នៅក្នុងស្រុកព្រៃកប្បាស់ ខេត្តតាកែវ កាលពីយប់មិញ ។

លោកវេជ្ជបណ្ឌិត ហីង សាមិត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិព្រៃកប្បាស់ នៅព្រឹកថ្ងៃទី៦ សីហានេះ បានប្រាប់ Post News ថា នៅយប់មិញនេះ មានមនុស្ស៤១នាក់ បានរងគ្រោះ ដោយពុលក្អួតចង្អោរ បន្ទាប់មកក៏ត្រូវបានគេជួយសង្គ្រោះ ដោយដឹកទៅកាន់មន្ទីរពេទ្យរដ្ឋ និងឯកជន។

លោកគ្រូពេទ្យរូបនេះ បានបញ្ជាក់ថា ក្នុងចំណោមមនុស្ស៤១នាក់ គឺមានមនុស្ស២៩នាក់ ត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យបង្អែកព្រៃកប្បាស់ ហើយភាគច្រើនជាក្មេងតូចៗដល់អាយុ១៦ឆ្នាំ។ ហើយពេលនេះ ពួកគេ បានចាកចេញទៅផ្ទះរៀងៗខ្លួនហើយ បន្ទាប់ពីមានអាការៈធូរស្រាល៕

photo_2016-08-06_11-55-55photo_2016-08-06_11-55-57photo_2016-08-06_11-56-06photo_2016-08-06_11-56-08photo_2016-08-06_11-56-10photo_2016-08-06_11-56-12

មតិយោបល់