ភ្នំពេញ៖ម្សិលមិញនេះដែរ ផលិតកម្មថោន បានចេញសេចក្តីប្រកាស លើទំព័រហ្វេសប៊ុករបស្ល់ខ្លួនថា “ស្វាគមន៍វត្តមានថ្មីរបស់តារាចម្រៀងខ្មែរសុរិន្ទចេន សាយចៃ ដោយពេលនេះសាយចៃជាតារា ចម្រៀងប្រចាំផលិតកម្ម ថោនសូមរង់ចាំស្តាប់បទកន្ទ្រឹមដែលចេញលក់ឆាប់ៗនេះ” ។
កន្លងមក តារាចម្រៀង ខ្មែរសុរិន្ទ ក៏បានប្រកាសឲ្យដឹងថា បើសិនជាផលិតកម្ម ក្នុងប្រទេសកម្ពុជា ផ្តល់ឱកាសឲ្យនាង នោះនាងនឹងធ្វើការសម្រេចចិត្តច្រៀងនៅកម្ពុជា ។
ការប្រកាសរបស់នាង បានក្លាយជាការពិតហើយ ដោយផលិតកម្មថោន បានផ្តល់ឱកាសឲ្យនាង បានជ្រកក្រោមទ្រនំ ដែលល្បីល្បាញមួយនេះ ។
ព័ត៌មាននេះ កំពុងតែធ្វើឲ្យអ្នកគាំទ្ររបស់នាង និងអ្នកតាមដានសង្គមសិល្បៈ ធ្វើការសាទរ ដោយភាពភ្ញាក់ផ្អើល ជាទីបំផុត ៕
មតិយោបល់