ការញាក់ភ្នែកគឺជាចលនាមួយអឆន្ទៈនៃត្របកភ្នែករៀងរាល់២ ឬ៣វិនាទីម្តង។ ជួនកាលការញាក់នេះគឺមានខ្លាំងដែលធ្វើអោយត្របកភ្នែករបស់អ្នកបិទ ជិតទាំងស្រុងមុននឹងបើកសារជាថ្មីនោះ។
ការញាក់ភ្នែកនេះ អាចមាន និងបាត់ទៅវិញក្នុងរយៈពេល២ ទៅ៣ថ្ងៃ, ជាច្រើនសប្តាហ៍ ឬជាច្រើនខែ។ ការញាក់នេះមិនបណ្តាលអោយឈឺ, ប៉ុន្តែវាអាចរំខាន។ ចំពោះទម្រង់ទូទៅបំផុតនោះ ដែលមិនប៉ះពាល់អ្វីនោះ, ការញាក់ភ្នែកវាបាត់ទៅវិញដោយខ្លួនវា ទោះបីជាវាអាចកើតមានទៅមកៗក៏ដោយ។
ជាការកម្រ, ការញាក់ភ្នែកអាចជាសញ្ញាដំបូងបង្អស់នៃជំងឺនៃចលនារ៉ាំរ៉ៃ(Chronic movement disorder) ជាពិសេសប្រសិនបើការញាក់មុខដទៃទៀតកើតមានបន្ថែមជាមួយនឹងការញាក់ ភ្នែកនោះ។
មូលហេតុ
មនុស្សម្នាក់ៗ អាចមានការញាក់ភ្នែកម្តងម្កាលដោយមិនមានមូលហេតុអ្វីដែលកត់សម្គាល់ នោះទេ។ ប៉ុន្តែជួនកាលមូលហេតុនៃការញាក់ភ្នែកអាចត្រូវបានកំណត់។ ក្នុងករណីទាំងនោះ, ការញាក់ត្របកភ្នែកអាចត្រូវបានផ្សារភ្ជាប់ដោយសារៈ
– ការទទួលទានស្រា
– ការទទួលទានជាតិកាហ្វេអ៊ីន
– អស់កម្លាំង
– រលាកផ្ទៃនៃភ្នែក ឬស្រទាប់នៃត្របកភ្នែក
– គេងមិនគ្រប់គ្រង
– ហាត់កីឡាខ្លាំងពេក
– ជក់បារី
– ស្ត្រេស
ភាពរ៉ាំរ៉ៃ, ភាពមិនអាចគ្រប់គ្រងការញាក់នៃត្របកភ្នែកត្រូវបានគេស្គាល់ដូចទៅ នឹងការញាក់ភ្នែកធម្មតា។ ទោះបីជា មូលហេតុពិតប្រាកដរបស់វាមិនត្រូវបានគេស្គាល់ក៏ដោយ, ប៉ុន្តែជំងឺខាងក្រោមនេះក៏អាចបណ្តាលអោយញាក់ភ្នែកផងដែរដែលរួមមានៈ
– រលាកត្របកភ្នែក
– ភ្នែកស្ងួត
– មិនអាចត្រូវនឹងពន្លឺបាន
– រលាកភ្នាសនៃភ្នែក
ជាការកម្របំផុត, ការញាក់ភ្នែកអាចជាសញ្ញានៃជំងឺខួរក្បាល និងសរសៃវិញាណមួយចំនួន។ នៅពេលដែលវាមានជំងឺដូច្នេះមែន, វាតែងតែត្រូវបានមានមកជាមួយនូវរោគសញ្ញានានា។
នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
ជាធម្មតាការញាក់ភ្នែកនឹងបាត់ទៅវិញដោយខ្លួនវាក្នុងរយៈពេល ប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ។ សូមធ្វើការណាត់ជួបជាមួយនឹងគ្រូពេទ្យប្រសិនបើៈ
– ការញាក់មិនបាត់ក្នុងរយៈពេលមួយ ទៅបីសប្តាហ៍
– ត្របកភ្នែកគឺបិទទាំងស្រុងនៅពេលដែលមានការញាក់ម្តងៗ
– ការញាក់កើតមានឡើងនៅផ្នែកណាមួយនៅលើមុខរបស់អ្នក
– ភ្នែករបស់អ្នកឡើងក្រហម, ហើម ឬមានខ្ទុះ ឬអ្នកសម្គាល់ឃើញថាមានធ្លាក់ត្របកភ្នែក
អត្ថបទ៖Health
មតិយោបល់