ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

៨០ ភាគរយនៃបុរសវៀតណាមផឹកគ្រឿងស្រវឹង

វៀតណាមៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍នៅថ្ងៃសៅរ៍នេះថា តាមការស្ទង់មតិចំនួន ៩.៤០០គ្រួសារ នៅទូទាំងប្រទេសវៀតណាម បានបង្ហាញថា ៨០ ភាគរយទៅហើយ នៃបុរសជនជាតិវៀតណាមផឹកគ្រឿង ស្រវឹក ហើយក្នុងនោះ ១៣ភាគរយទៀត ពួកគេផឹកវាជារៀងរាល់ថ្ងៃ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦។

ការស្ទង់មតិនេះផងដែរ ក៏មានឲ្យដឹងថែមទៀតថា ៥៧.២ ភាគរយនៃក្រុមគ្រួសារវៀតណាម បានប្រើ គ្រឿងស្រវឹងជាញឹកញាប់ នេះយោងតាមរកាសែតអនឡាញ VnExpress ដកស្រង់សម្តីរបស់លោក សាស្ត្រាចារ្យ Do Van Dung សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ-ឱសថស្ថានក្រុងហូជីមិញ។

ជាទូទៅក្នុងប្រទេសវៀតណាម ក្រុមគ្រួសារអ្នកមាន និងអ្នករៀនសូត្រផឹកគ្រឿងស្រវឹងច្រើនជាង ក្រុមគ្រួសារធម្មតា ក្នុងនោះដែរស្ត្រីវៀតណាមជាច្រើន បានប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុល។

ទីក្រុងហូជីមិញ ៨០ ភាគរយនៃបុរស និង ២២ភាគរយនៃស្ត្រីទៅហើយ ដែលប្រើប្រាស់គ្រឿងស្រវឹង។ ក្នុងចំណោមពួកគេមានបុរស ១៣ ភាគរយ និងស្ត្រីមួយភាគរយ បានផឹកគ្រឿងស្រវឹកជារៀងរាល់ថ្ងៃ។

គួរបញ្ជាក់ដែរថា ប្រជាជនវៀតណាមជារៀងរាល់ឆ្នាំ ចំណាយប្រាក់ប្រមាណ ១៦.៣០០ ពាន់លានដុង ត្រូវនឹង ៧៣០ លានដុល្លារអាមេរិក ទៅលើគ្រឿងស្រវឹង៕

Part-HKG-Hkg10144856-1-1-0

មតិយោបល់