ភ្នំពេញៈ ចុងក្រោយនេះលេចនូវព័ត៌មាន ថា ពិធីការិនីដ៏ល្បីល្បាញ ខៀវ សានសាណា នឹងចូលរោងការនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ប៉ុន្តែតារាស្រីរូបនេះ សូមមិនបញ្ចេញនូវព័ត៌មានជីវិតឯកជន នៅពេលនេះ ព្រោះតែជាប់កុងត្រានិយាយពី រឿងរ៉ាវផ្ទាល់ខ្លួន ជាមួយនឹងទស្សនាវដ្តីមួយ ចឹងមិនអាចទម្លាយបាន។
ខៀវ សានសាណា បានប្រាប់ Post News នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នេះ ឲ្យដឹងថា នាងសូមមិននិយាយពីរឿងជីវិតឯកជន នៅពេលនេះ ហើយក៏សូមអធ្យាស្រ័យដល់ Post News ផង ដែលនាងមិនអាចទម្លាយបាន។
ទោះបីជាយ៉ាងនេះក្តី ការមិនទម្លាយនូវរឿងឯកជន ពាក់ព័ន្ធនឹងព័ត៌មាន ចូលរោងការ ជាមួយនឹង បុរសជនជាតិអូស្ត្រាលី លោក Seraj Sutton បន្ទាប់ពីស្វែងយល់ចិត្តថ្លើម គ្នាអស់ជាច្រើនឆ្នាំនោះ ព្រោះតែរឿងកុងត្រា។
ខៀវ សាន សាណាថា «ដោយសារតែខ្ញុំជាប់កុងត្រាជាមួយនឹងទស្សនាវដ្តីមួយ ដោយផ្តល់បទសម្ភាសន៍ឲ្យតែគាត់ នៅសប្តាហ៍ក្រោយ ពីរឿងឯកជន បន្ទាប់មកនឹងអាចប្រាប់ដល់បងៗ ដែលជាអ្នកសារព័ត៌មានផ្សេងៗ ចឹងសូមទោសមែនទែន » ។
តារាស្រីខាងលើ បានអះអាងថា បើខាងទស្សនាវដ្តីខាងលើ ចេញហើយ នោះខ្ញុំអាចផ្តល់បទសម្ភាសន៍ បាន ៕
មតិយោបល់