ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឧទ្ធម្ភាចក្រនិងមនុស្ស៦នាក់ បាត់ខ្លួននៅប្រទេសនេប៉ាល់

នេប៉ាល់: ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Fishtail Air បានបាត់ខ្លួននៅរសៀលថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៨ សីហា ឆ្នាំ២០១៦។

មន្ត្រីក្រុមហ៊ុននេះបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រភេទ 9N-AKA របស់ខ្លួនបានបាត់ទំនាក់ទំនងចាប់តាំង ពីម៉ោង ១រសៀល ត្រូវនឹងម៉ោងនៅក្នុងស្រុក។

ឧទ្ធម្ភាគចក្រនេះត្រូវបានហោះមកពីស្រុក Gorkha ទៅកាន់ទីក្រុងរដ្ឋធានីនេប៉ាល់។ លោក Yadav Koirala អ្នកនាំពាក្យនៅក្រសួងទំនាក់ទំនងបានបង្ហើបឲ្យដឹងថា ព័ត៌មានបឋមផ្តល់ដោយក្រុមហ៊ុន អាកាសចរណ៍នេះ គឺមានមនុស្សចំនួន ៦នាក់នៅក្នុងឧទ្ធម្ភាគចក្រនេះ ហើយប្រតិបត្ដិការស្វែងរកនេះ គឺកំពុងតែដំណើរការ។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រនេះ បានដឹកជញ្ជូនអ្នកជំងឺជាច្រើននាក់ ចេញពីកន្លែងរញ្ជួយដីនៅតំបន់ Gorkha មកកាន់តំបន់ Kathmandu ដើម្បីធ្វើការព្យាបាលពួកគេ ក៏ប៉ុន្តែវាបានបាត់ខ្លួនតែម្តង មិនដឹងមូល ហេតុ៕

helicopter 9N-AKA Nepal

មតិយោបល់