ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេតុផលក្រោយខ្នងធ្វើឲ្យ កុមារីថាវីន ច្រៀងពិរោះ ល្បីលើហ្វេសប៊ុក

ភ្នំពេញៈ កុមារី​រ៉េន ថាវីន ដែល​បានបង្ហើបសំនៀងពិរោះ និងទទួលបានការចាប់​អារម្មណ៍ នៅលើហ្វេសប៊ុកនោះ មានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានឈាម​ឈ័រ ជា​អ្នកសិល្បៈ ទើបធ្វើឲ្យ​នាង​ច្រៀង​ពិរោះ ។​
ព័ត៌មានបឋម ដែល​ Post News ទទួលបានពីកញ្ញាស្រីពេជ្រ ត្រូវជាអ្នកគ្រូរបស់ កុមារី រ៉េន ថាវីន បានឲ្យដឹងថា កូនសិស្សរបស់អ្នកគ្រូម្នាក់នេះ​មានដុង​ជា​អ្នកសិល្បៈ ដោយគាត់អាច​ច្រៀងបានពិរោះ ហើយ​ក៏ជាប់សែស្រឡាយ ជា​អ្នកសិល្បៈ​ដូចគ្នា ។​
កុមារី​រ៉េន ថាវីន មានអាយុ​ ៨​ឆ្នាំ រៀននៅថ្នាក់ទី​២ នៅមឋមសិក្សាស្រែត្នោត មានស្រុកកំណើតនៅ ភូមិស្រែត្នោត ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។​
អ្នកគ្រូ ស្រីពេជ្រ ថា​«ធាតុពិត ថាវីន គាត់មានម្តាយជា​អ្នកច្រៀងភ្លេងការ តាមភូមិ តាមស្រុក តែដោយខែនេះមិនសូវមានអ្នកការ ឪពុកម្តាយរបស់គាត់ បានទៅធ្វើស្រែចម្ការ នៅស្រុកសំឡូត ដោយ​ទុក​ឲ្យ ថាវីន នៅ​ជាមួយនឹង​អ៊ំស្រី ក្នុង​ខ្ទមសង្ក័សីតូច​មួយ ក្នុងភូមិឃុំខាងលើ​ ដែលដាច់ស្រយាល ឆ្ងាយពីខេត្ត ជាង ៥០ គីឡូម៉ែត្រ​» ។​
អ្នកគ្រូ របស់ រ៉េន ថាវីន ក៏បានអំពាវនាវ ឲ្យសប្បុរសជន ដែលមានចិត្តធម៌ បើសិនជា​អាច​ជួយកុមារី នេះបានក៏គួរតែជួយ ព្រោះថា ស្ថានភាពគ្រួសារ​របស់គាត់(រ៉េន ថាវីន) ក៏ជួបផលលំបាក ដោយមិនដឹងថា ថាវីន អាច​នឹង​រៀនជាប់លាប់ ឬយ៉ាងណា នោះទេ ៕​

Thavin (2)Thavin (3)Thavin (2)

ស្តាប់បទចម្រៀង ដែលច្រៀងដោយ កុមារី ថាវីន ដូចខាងក្រោមនេះ​៖

https://www.youtube.com/watch?v=H5D_FqTKVes&feature=youtu.be

មតិយោបល់