Michael Phelps កីឡាករហែលទឹកអាមេរិក បានបំបែកកំណត់តា្រ ២ ០០០ឆ្នាំនៅអូឡាំពិក ក្នុងវិញ្ញាសាឯកត្តជន បន្ទាប់ពីរូបគេទទួលបានមេដាយមាស១គ្រឿងទៀតកាលពីយប់មិញនេះ។
កំពូលអ្នកហែលទឹកអាមេរិកខាងលើនេះ ទទួលបានមេដាយសរុប៤ហើយ ក្នុងកម្មវិធីអូឡាំពិកនៅប្រទេសប្រេស៊ីល ពោលគឺ៤វិញ្ញាសាដែលរូបគេចូលប្រកួតកន្លងមក ឈ្នះទាំង៤មេដាយមាសតែម្ដង។ ខណៈដែលនេះគឺជាកំណត់ត្រាដំបូងហើយ ដែលកីឡាករហែលទឹកអាចធ្វើបាន ស្របពេលដែលរូបគេបានក្លាយជាអ្នករកមេដាយមាសបានច្រើនជាងគេបំផុត។

យ៉ាងណាមិញ ការស្វែងរកមេដាយនេះ នៅមិនទាន់បញ្ចប់នៅឡើយទេ ព្រោះកីឡាកររហស្សនាម ឆ្លាមសមុទ្រអាមេរិករូបនេះ នៅមានវិញ្ញាសាច្រើនទៀតដែលត្រូវដណ្ដើមមេដាយនៅអូឡាំពិកឆ្នាំនេះ៕






មតិយោបល់