ព័ត៌មានសិល្បៈ និងកម្សាន្ត

Peypey Dy តម្លៃខ្លួនថតរឿងឡើងខ្ពស់

ភ្នំពេញៈ គិតត្រឹមរឿង «ផ្ទះចិញ្ចឹមខ្មោច» គឺជារឿងទី​១០ ដែល​ Peypey Dy បាន​ថតឲ្យ ហើយតម្លៃខ្លួនទៀត​សោត ក៏កាន់តែឡើងទៅៗ ធ្វើឲ្យជីវភាព​តារារូបនេះ កាន់តែធូរធារជាងមុន ។​

ថ្លែង​ប្រាប់ Post News នៅរសៀលថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦ Peypey Dy ថា ក្នុងអំឡុងពេលប្រឡូកចូលសិល្បៈនេះ ខ្លួនបានថត​ភាពយន្ត មិនក្រោម ១០នោះទេ ហើយ​ក្នុងចំណោមភាពយន្តទាំងនោះ ភាពយន្តដែលបានដើរតួឯក គឺ «មេកប់ស៊េរី​» ហើយតម្លៃខ្លួន ក៏ឡើងខ្ពស់ផង​ដែរ​។​

តារាដ៏ល្បីល្បាញ នៅលើហ្វេសប៊ុកថា «សម្រាប់ភាពយន្ត ផ្ទះចិញ្ចឹមខ្មោចនេះ ខ្ញុំ​ទទួលបាន​ ១ពាន់ដុល្លារ ហើយ​ភាពយន្តមុនៗ ទទួលបានតែ ៦០០ ទៅ ៧០០ ដុល្លារ​តែប៉ុណ្ណោះ » ។​

ដោយឡែក​សម្រាប់ការ​ផលិតបទចម្រៀងវិញ Peypey Dy ក៏បានត្រៀមធ្វើបទថ្មីផងដែរ តែដោយសារតែរវល់ពេក ទើប​ផ្អាកសិន រងចាំចេញនៅពេលក្រោយ​ ៕​

Peypey Dy (1)Peypey Dy (2)Peypey Dy (3)Peypey Dy (4)Peypey Dy (5)

មតិយោបល់