បង់ក្លាដេសៈ ពិតជាមិនគួរឲ្យជឿទេថា សត្វដំរីមួយក្បាលនេះ អាចហែលឆ្លងទន្លេចម្ងាយជិត ១០០០ គីទ្បូម៉ែត្រ ពីឥណ្ឌារហូតដល់ប្រទេសបង់ក្លាដេស ហើយនៅរស់រានមានជីវិតទៀតនោះ ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។
ដោយសារការកើនទ្បើងនៃទឹកជំនន់ នៅភាគឦសានប្រទេសឥណ្ឌា បានបណ្ដាលឲ្យដំរីមួយក្បាល ដែលមានទម្ងន់ប្រមាណជិត ៤ តោន បានហែលឆ្លងទន្លេឆ្ពោះទៅកាន់ដែនគោកប្រទេសបង់ក្លាដេស កាលពីថ្ងៃព្រហស្បតិ៍។
គួរបញ្ជាក់ដែរថា ដំរីមួយក្បាលនេះ ហាក់មានកម្លាំងចុះខ្សោយ ហើយខណៈនេះ វាត្រូវបានប្រជាជន បង់ក្លាដេសជួយសង្គ្រោះផងដែរ៕
មតិយោបល់